ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​គេច​ពី​អ្នក​ជិះ​ម៉ូតូ​តៃកុង​រថយន្ត​សុខចិត្ត​ធ្វើបាប​ខ្លួនឯង​បែប​នេះ​!(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​បើក​គេច​ពី​ម៉ូតូ​ក៏​ធ្លាក់​ចូល​ទឹក​ប្រឡាយ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​របួស​មនុស្ស​នោះ​ទេ ហេតុ​ការ​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​បេតុង​ព្រៃ​ស ស្ថិត​នៅ​ភូមិរ​ប្រការ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​បើក​គេច​ពី​ម៉ូតូ​ក៏​ធ្លាក់​ចូល​ទឹក​ប្រឡាយ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​របួស​មនុស្ស​នោះ​ទេ ហេតុ​ការ​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​បេតុង​ព្រៃ​ស ស្ថិត​នៅ​ភូមិរ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

បើ​តាម​ប្រភព​ព័​ត៌​ពីរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ពីរ​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ពេល​នោះ​ម៉ូតូ​ក៏​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ស្រាប់តែ​មក​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ពណ៌​ខៀវ អត់​មាន​ស្លាក​លេខ បើក​រប​ទិស​ដៅ​ពី​លិចទៅ​កើត បញ្ច្រាសទិស​គ្នា បើក​ក្នុង​ល្បឿន​លឿន​ក៏​បាន​គេច​ពី​ម៉ូតូ និង​បួង​ច​ង្កូ​ច​ធ្លាក់​ចូល​ទឹក​ប្រឡាយ តែ​សំណាងល្អ​មិន​បង្ក​មិន​បង្ក​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ប៉ុន្ដែ​ករណី​គ្រោះថ្នាក់​នេះ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា និង​ខូចខាត​ទ្រព្យសម្បត្ដិ​សាធារណៈ ទើប​សមត្ថកិច្ច​បាន​ឲ្យ​តៃកុង​រថយន្ដ​ហៅ​រថយន្ដ​ស្ទូច​យក​រថយន្ដ​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ