ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អាយុ​ច្រើន​ពេល​មានកូន​អាច​ប៉ះពាល់​ដល់​ទារក

5 ឆ្នាំ មុន

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា អាយុ​របស់​បុរស​អាច​បង្ក​ហានិភ័យ​ដល់​សុខ​​ភាព​របស់​ទារក ដូច​ជា​៖ ការ​រលូត​កូន និង​ពិការ​ភាព​ពី​កំណើត​ជាដើម ។ •​ការ​រលូត​កូន​៖ ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ជាមួយ​បុរស ដែល​មាន​វ័យ​ចំណាស់…

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា អាយុ​របស់​បុរស​អាច​បង្ក​ហានិភ័យ​ដល់​សុខ​​ភាព​របស់​ទារក ដូច​ជា​៖ ការ​រលូត​កូន និង​ពិការ​ភាព​ពី​កំណើត​ជាដើម ។

•​ការ​រលូត​កូន​៖
ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ជាមួយ​បុរស ដែល​មាន​វ័យ​ចំណាស់ គឺ​អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​រលូត​កូន ។

•​ជំងឺ Autism៖
ទារក​ដែល​កើត​ពី​បុរស ដែល​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ ហាក់ដូចជា​មាន​ភាព​ខុស​ប្រក្រតី ជាង​ទារក​ដែល​កើត​ពី​បុរស ដែល​មាន​អាយុ​តិច​ជាង​៣០​ឆ្នាំ​។

•​ពិការ​ភាព​ពី​កំណើត​៖
ទារក​កើត​ពី​ឪពុក ដែល​មាន​វ័យ​ចំណាស់ អាច​ទទួល​បាន​ពិការ​ភាព​ពី​កំណើត​ដ៏​កម្រ​មួយ​ចំនួន ដូច​ជា ជំងឺ​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ឆ្អឹង ប៉ុន្តែ​ការ​ប្រឈម​នេះ​មាន​កម្រិត​ទាប​ប៉ុណ្ណោះ ។

•​ភាព​វិកលចរិត​៖
កុមារ​កើត​ពី​ឪពុក ដែល​មាន​អាយុ​លើស​ពី ៥០​ឆ្នាំ​ឡើង ហាក់ដូចជា​អាច​ប៉ះពាល់ ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​កុមារ ជាង​កុមារ​ដែល​កើត​ពី​ឪពុក​ដែល​មាន​អាយុ​តិច​ជាង​២៥​ឆ្នាំ ។

•​ការ​ចុះ​ខ្សោយ​នៃ​ខួរក្បាល​៖
នៅ​ក្នុង​ការ​សិក្សា​មួយ​នៅ​ក្នុង​ឆ្នាំ​២០០៩ បង្ហាញ​ថា កុមារ​ដែល​មាន​ឳ​ពុក​វ័យ​ចំណាស់ មានការ​ធ្វើតេស្ត​ដើម្បី​វាស់​ការ​ផ្តោតអារម្មណ៍ ការ​ចង​ចាំ ការ​អាន និង​ការ​បង្ហាញ​ហេតុ​ផល​នៅ​អាយុ​៧​ឆ្នាំ ថយ​ចុះ​ជាង​ធម្មតា ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ