ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២៥​ឆ្នាំ​រមណីយដ្ឋាន​អង្គរ​កាន់តែ​លេចធ្លោ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គណៈកម្មាធិការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី​-​អង្គរ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦…

ខេត្តសៀមរាប ៖ គណៈកម្មាធិការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ ស៊ី ស៊ី​-​អង្គរ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​នៅ​ថ្ងៃ​ទី​៥ និង​ទី​៦ មិថុនា ឆ្នាំ​២០១៨ នៅ​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​អប្សរា ។ សហ​ប្រធាន​នៃ​កិច្ចប្រជុំ​នេះ គឺ​ប្រទេស​បារាំង និង​ជប៉ុន ដោយ​មានការ​ចូលរួម​ពី​លោក​ជំទាវ​ភឿ​ង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​ស្ថានទូត​នានា ក្រុម​អ្នក​ជំនាញការ​ជាតិ និង​អន្ដរជាតិ ។

អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ​ដែល​រមណីយដ្ឋាន​អង្គរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​។ ក្នុង​រយៈពេល​២៥​ឆ្នាំ​នេះ ពិភពលោក​ទាំងមូល​មាន​ភាព​រំជើបរំជួល​ចំពោះ​សំណង់​ស្ថាបត្យកម្ម​នៃ​ប្រាសាទអង្គរវត្ត ហើយពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​បាន​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០ សហ​ប្រធាន​បារាំង​នៃ​កិច្ចប្រជុំ អាយ ស៊ី ស៊ី​-​អង្គរ លោក Guillaun NARJOLLET បាន​បង្ហាញ​ពី​ភាព​រីករាយ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ជំនាញការ​ជាតិ និង​អន្ដរជាតិ ដែល​ធ្វើ​ឱ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​មក​ដល់​សព្វថ្ងៃ ។ ទន្ទឹម​នឹង​ការ​អបអរសាទរ លោក Guillaun NARJOLLET ក៏​បាន​រំលឹក​ដែរ​ថា ការ​រីករាយ​ជាមួយនឹង​ភាព​ជោគជ័យ​នឹង​អាច​នាំ​ឱ្យ​យើង​បរាជ័យ​ដែរ បើ​យើង​ធ្វេស​ប្រហែល​នៅ​ចំណុច​ណាមួយ​នៅ​ក្នុង​តំបន់​អង្គរ ។

សហ​ប្រធាន​បារាំង​រូប​នេះ​បាន​ពន្យល់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ជា​បន្ដបន្ទាប់​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ​តាំងពី​ឆ្នាំ​១៩៩៣​មក ធ្វើ​ឱ្យ​រមណីយដ្ឋាន​អង្គរ​ប្រែក្លាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​មួយ​ដ៏​ពេញលេញ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​លេចធ្លោ​ក្នុង​ពិភពលោក ហើយ​ភ្ញៀវ​ទេសចរ​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។ ប៉ុន្តែ​កំណើន​នេះ​ក៏​ជា​ការ​គំរាមកំហែង​ដល់​អង្គរ​ដែរ ដូច្នេះ​យើង​មិន​ត្រូវ​រីករាយ​ជាមួយនឹង​ភាព​ជោគជ័យ​នេះ​ទេ ។ យើង​ត្រូវ​ផ្តោត​សំខាន់​នូវ​ការ​រៀបចំ​គោលនយោបាយ​និង​អនុវត្ត​នូវ​វិធានការ ផ្សេង​ៗ​ដែល​អាច​ឲ្យ​យើង​ធានា​បាន​នូវ​តុល្យភាព​រវាង​កំណើន​វិស័យ​ទេសចរណ៍​និង​កិច្ចការ​អភិរក្ស ។

ក្នុង​ឱកាស​នា​បេ​ល​នោះ​ដែរ លោកស្រី Ann LEMEISTRS តំណាង​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា ក៏​បាន​បង្ហាញ​ការ​ពេញ​ចិត្តជា​ខ្លាំង​ពេល​ឃើញ​រមណីយ​ដ្ឋា​អង្គរ​មានការ​អភិវឌ្ឍ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គិតគូរ​ហ្មត់ចត់​ជា​មុន​ពី​ផល​លំបាក និង​ចំណុច​ប្រឈម​នានា​ដែល​អាច​នឹង​កើតឡើង​ក្នុង​រមណីយដ្ឋាន​អង្គរ ។

លោកស្រី​បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ដែល​បាន​ធ្វើ​ឱ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​រហូត​មក​ដល់​សព្វថ្ងៃ ហើយ​សង្ឃឹមថា អ្នក​ទាំងនោះ​នឹង​បន្តការងារ​ដើម្បី​បុព្វហេតុ​រមណីយដ្ឋាន​អង្គរ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ