ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គាត់​ដួល​ប្រកាច់ ស្មាន​តែ​ជើង​រមួលក្រពើ ចូលទៅ​​​ជួយ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បាន​ជួសជុល​ម៉ូ​ទ័​រ​បូមទឹក ដោយ​មិន​បានដឹង​ថា​ម៉ូ​ទ័​រ​នោះ​ឆ្លងចរន្ត​​ឡើយ ហើយ​ក៏​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​ឲ្យ​ដួល​ដេក​ប្រកាច់ ពេល​ឃើញ​បែប​នេះ​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​រួមការ​ងារ​ស្មានថា​ជន​រង​គ្រោះ​ជើង​រមួលក្រពើ បាន​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ដែរ ប៉ុន្តែ​ដក​ដៃ​ទាន់​ទើប​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។ បន្ទាប់​មក ជាង​ជួសជុល​រថយន្ត​នៅ​ទីនោះ​បាន​នាំ​គ្នារ​ត់ទៅ​ដក​ឌុ​យ​ភ្លើង​ចេញ…

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រថយន្ត​បាន​ជួសជុល​ម៉ូ​ទ័​រ​បូមទឹក ដោយ​មិន​បានដឹង​ថា​ម៉ូ​ទ័​រ​នោះ​ឆ្លងចរន្ត​​ឡើយ ហើយ​ក៏​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល​ឲ្យ​ដួល​ដេក​ប្រកាច់ ពេល​ឃើញ​បែប​នេះ​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​រួមការ​ងារ​ស្មានថា​ជន​រង​គ្រោះ​ជើង​រមួលក្រពើ បាន​ចូល​ទៅ​ជួយ​ក៏​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ដែរ ប៉ុន្តែ​ដក​ដៃ​ទាន់​ទើប​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។ បន្ទាប់​មក ជាង​ជួសជុល​រថយន្ត​នៅ​ទីនោះ​បាន​នាំ​គ្នារ​ត់ទៅ​ដក​ឌុ​យ​ភ្លើង​ចេញ រួច​បាន​ដឹក​បុរស​រង​គ្រោះ​តាម​រថយន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​ក្រោយ​ពេល​ដឹក​ចេញ​ផុត​ពី​កន្លែង​កើតហេតុ​បាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។

     ហេតុការណ៍​ខាងលើ​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​សាច់ញាតិ​បុរស​រងគ្រោះ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អ៊ុ​ង សុ​ខឿន អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុងភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ហើយ​សព្វថ្ងៃ​ស្នាក់​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​បុរស​ម្នាក់​ទៀត​ជា​មិត្ត​រួមការ​ងារ​ដែល​ចូល​ទៅ​ជួយ​ជន​រង​គ្រោះ​នោះ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ និង​បាន​រង​របួសស្រាល​ប៉ុណ្ណោះ​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ដោត​ឌុ​យ​ភ្លើង​ម៉ូ​ទ័​រ​ដើម្បី​បូមទឹក​បាញ់​លាង​រថយន្ត ប៉ុន្តែ​ដោយសារ​តែ​ម៉ូ​ទ័​រ​នោះ​រអាក់រអួល​ចេញ​ទឹក​តិច​ពេក ទើប​ជន​រង​គ្រោះ​ធ្វើការ​ជួសជុល ហើយ​ពេល​នោះ​មិន​បាន​ដក​ឌុ​យ​ចេញពី​ព្រី ឬ​បិទ​កុងតាក់​ជា​មុន​សិន​នោះ​ឡើយ​ មិនតែប៉ុណ្ណោះ​ក៏​មិន​បានដឹង​ថា​ម៉ូ​ទ័​រ​នោះ​ឆ្លងចរន្ត​​ដែរ ហើយ​ខណៈ​ដែល​គាត់​យកដៃ​ទៅ​កាន់​ម៉ូ​ទ័​រ​នោះ​ក៏​ស្រាប់តែ​ត្រូវចរន្ត​អគ្គី​ស​នី​ឆក់ បណ្ដាល​ឲ្យ​ដួល​ដេក​ប្រកាច់ ។ ចំណែក​បុរសម្នាក់​ទៀត​ដែល​ជា​អ្នក​រួមការ​ងារ ​​ពេល​ឃើញ​បែប​នេះ ស្មានថា​ជន​រង​គ្រោះ​ជើង​រមួលក្រពើ​ក៏​បាន​ចូល​ទៅ​ជួយ​សម្រួល​សរសៃ ហើយ​ក៏​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​ដែរ​ប៉ុន្តែ​រង​របួសស្រាល​។ បន្ទាប់​មក​មិត្តភក្ដិ​រួមការ​ងារ​បានរ​ត់ទៅ​ដក​ឌុ​យ​ចេញ​ដើម្បី​ផ្ដាច់​ចរន្តអគ្គិសនី រួច​បាន​ដឹក​យក​បុរសរងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​ពេល​ដឹក​ចេញ​បាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ មិន​ទាន់​ដល់​មន្ទីរ​ពេទ្យ​ផង គាត់​ក៏​បាន​ស្លាប់​បាត់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ