ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថភាព​​ដ៏​ពិសេស អាចបង្វិលខ្លួន និង​.កយ៉ាងងាយ (មាន​វីដេអូ)

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ឥណ្ឌា​អាយុ​១៩​ឆ្នាំ​ម្នាក់​មាន​រហស្សនាម​ថា​«​មនុស្ស​ស្បែក​កៅស៊ូ​»​ក្រោយ​ពី​គេ​បាន​បង្ហាញ​ភាព​ចម្លែក​ខុស​ពី​មនុស្ស​​ទូទៅ ព្រោះ​ដងខ្លួន​យឺត​ទន់​ដូច​កៅស៊ូ អាច​ពត់​បត់បែន និង​បង្វិល​ក​ក្នុង​មុំ​៣៦០​ដឺ​ក្រេ​បាន ។ លោក​យ៉ា​ស់​សា​(Yash Shah)​ជា​អ្នកស្រុក​នៅ​ក្រុង​ស៊ូ​រ៉ាត រដ្ឋ​Gujarat​ភាគ​ខាងលិច​ប្រទេស​​ឥណ្ឌា…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន​ឥណ្ឌា​អាយុ​១៩​ឆ្នាំ​ម្នាក់​មាន​រហស្សនាម​ថា​«​មនុស្ស​ស្បែក​កៅស៊ូ​»​ក្រោយ​ពី​គេ​បាន​បង្ហាញ​ភាព​ចម្លែក​ខុស​ពី​មនុស្ស​​ទូទៅ ព្រោះ​ដងខ្លួន​យឺត​ទន់​ដូច​កៅស៊ូ អាច​ពត់​បត់បែន និង​បង្វិល​ក​ក្នុង​មុំ​៣៦០​ដឺ​ក្រេ​បាន ។

លោក​យ៉ា​ស់​សា​(Yash Shah)​ជា​អ្នកស្រុក​នៅ​ក្រុង​ស៊ូ​រ៉ាត រដ្ឋ​Gujarat​ភាគ​ខាងលិច​ប្រទេស​​ឥណ្ឌា បាន​បង្ហាញ​ការ​បត់បែន​នៅ​លើ​រាង​កាយ អាច​បង្វិល​ដៃ​-​ជើង​បាន​១៨០​ដឺ​ក្រេ​ធ្វើ​ឲ្យ​គេ​អាច​លូន​ចេញ​តាម​ចន្លោះ​ឈើ​រុ​ឺ​កែ​ត​យ៉ាង​ងាយស្រួល និង​ថែម​ទាំង​បង្វិល​កបាន​៣៦០​ដឺ​ក្រេ ។ បច្ចុប្បន្ន​គេ​កំពុង​រៀន​ផ្នែក​Software កាលពី​អតីតកាល​ស្ទើ​តែ​មិន​ជឿ​ថា​ខ្លួន​អាច​ប្រតិបត្តិ​បែប​នេះ​បាន​ទេ និង​ជា​ទេព​កោសល្យ​មួយ​ដែល​រូបគេ​មាន​រាង​កាយ​យឺត​ជាង​អ្នក​ដទៃ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ម្ដាយ​របស់​ក្មេង​ប្រុស​បាន​បញ្ជាក់​ថា​ទេព​កោសល្យ​របស់​កូន​ប្រុស​អាច​ជា​កាដូ​ពី​ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​ឲ្យ ខ្លួន​មាន​ក្ដី​រំភើប​បំផុត​លើ​កូនប្រុស​របស់​ខ្លួន និង​សង្ឃឹមថានឹង​បាន​ចុះបញ្ជី​នៅ​ក្នុង​សៀវភៅ​ឯតទគ្គ​កម្ម​ពិភពលោក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ៕

វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖YASH SHAH

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ