ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

55%​ នៃ​រថយន្ដ​លើ​លោក នឹង​ប្រើ​អគ្គិសនី​នៅ​ឆ្នាំ​2040

5 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត​អគ្គិសនី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដោយ​ឈាន​ដល់​៥៥%​នៃ​ការ​លក់​រថយន្ត​ថ្មី​នៅ​ឆ្នាំ​២០៤០ ហើយ​វា​អាច​ជំនួស​ការ​ប្រើប្រាស់​ប្រេងសាំង​ធម្មតា​បាន​ដល់​ទៅ​៧% ។ របាយការណ៍​ថ្មី​ពី Bloomberg New Energy…

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត​អគ្គិសនី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ដោយ​ឈាន​ដល់​៥៥%​នៃ​ការ​លក់​រថយន្ត​ថ្មី​នៅ​ឆ្នាំ​២០៤០ ហើយ​វា​អាច​ជំនួស​ការ​ប្រើប្រាស់​ប្រេងសាំង​ធម្មតា​បាន​ដល់​ទៅ​៧% ។

របាយការណ៍​ថ្មី​ពី Bloomberg New Energy Finance បាន​ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត​អគ្គិសនី​អាច​នឹង​កើនឡើង​ដល់​១១​លាន​គ្រឿងក្នុង​ឆ្នាំ​២០២៥ ហើយ​អាច​នឹង​កើន​ដល់​៦០​លាន​គ្រឿង​នៅ​ឆ្នាំ​២០៤០ ដែល​ស្មើនឹង​៥៥%​នៃ​ការ​លក់​រថយន្ត​ថ្មី​នៅ​ឆ្នាំ​នោះ ។ ការ​ព្យាករ​នេះ​មាន​ន័យ​ថា រថយន្ត​អគ្គិសនី​នឹង​ជំនួស​៣៣%​នៃ​ចំនួន​រថយន្ត​សរុប​ទូ​ទាំង​ពិភពលោក​នៅ​ពេល​នោះ ។

Bloomberg រំពឹង​ថា ជម្រើស​រថយន្ត​អគ្គិសនី​នឹង​កើនឡើង​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​។ សព្វ​ថ្ងៃនេះ មាន​ម៉ូ​ឌែ​ល​ដល់​ទៅ​១៥៥​ប្រភេទ​សម្រាប់​លក់​នៅ​ទូ​ទាំង​ពិភពលោក ។

របាយការណ៍​នេះ​រំពឹង​ថា វា​នឹង​កើនឡើង​ដល់​២៨៩​ប្រភេទ​នៅ​ឆ្នាំ​២០២២ ដោយ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​មួយ​ចំនួន​នឹង​ប្តូរ​ទិស​ដៅ​ទៅ​ប្រើប្រាស់​អគ្គិសនី​នៅ​ឆ្នាំ​២០២៥ ។

ការ​លក់​កើនឡើង​នឹង​ដឹកនាំ​ដោយ​ប្រទេស​ចិន ជាមួយ​ប្រទេស​ដែល​រំពឹង​ថា នឹង​កើនឡើង​៥០%​នៃ​ទីផ្សារ​រថយន្ត​អគ្គិសនី​ទូ​ទាំង​ពិភពលោក នៅ​ត្រឹម​ឆ្នាំ​២០២៥ ។

Bloomberg បាន​ធ្វើការ​តាមដាន​លើ​តម្លៃ​អា​គុយ​សម្រាប់​រថយន្ត​អគ្គិសនី​តាំងពី​ឆ្នាំ​២០១០ ហើយ​ប្រមើល​មើល​ថា វា​នឹង​ចុះថ្លៃ​នៅ​ឆ្នាំ​២០២៤ ដើម្បី​ឲ្យ​ទាន់​តម្រូវការ​ទីផ្សារ។

ការ​ព្យាករ​នេះ​ថា ការ​លក់​រថយន្ត​អគ្គិសនី​នឹង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​១​ទសវត្សរ៍​ខាង​មុខ បើ​ទោះបីជា​បច្ចេកវិទ្យា​សាក​ថ្ម​មិន​ទាន់​សម្បូរ​ក៏​ដោយ ប៉ុន្តែ​វា​នឹង​ដើរតួ​សំខាន់​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ