ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ខឿន​សួន​ច្បារ​ក្តាន់ពីរ​មួយប្រាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​បើក​យ៉ាង​លឿន​បួង​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ក្តាន់​ពីរ​ជ្រុល​ទៅ​បុក​បង់​ថ្ម​អង្គុយ​លេង និង​កៀប​ជាប់​មែក​ដើម​ចំប៉ី​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៦៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ហើយ​បើក​យ៉ាង​លឿន​បួង​ចង្កូត​ទៅ​បុក​ខឿន​សួនច្បារ​ក្តាន់​ពីរ​ជ្រុល​ទៅ​បុក​បង់​ថ្ម​អង្គុយ​លេង និង​កៀប​ជាប់​មែក​ដើម​ចំប៉ី​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១៦៩ នៅ​ចំណុច​សួនច្បារ​ក្តាន់​ពីរ ស្ថិត​នៅ​ក្នុង​មិត្តភាព ខណ្ឌ​៧​មក​រា ។

 សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២U-៦៧១៧ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​តាម​បណ្តោយ​ផ្លូវ​១៦៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​គោលបំណង​បត់​ស្តាំ​ទៅ​តាម​ផ្លូវ​ទី​ស្តី​គណៈរដ្ឋមន្ត្រី ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក​បួង​ចង្កូត​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ​ ហើយ​ឡើង​លើ​សួនច្បារ​បុក​បង់​ថ្ម​សម្រាប់​អង្គុយ​លេង​បាក់​អស់​មួយ​ជំ​ហៀ​ង​ហើយ​ជ្រុល​ទៅ​បុក​គៀប​ជាប់​នឹង​មែក​ដើម​ចំប៉ី​ទៅ​មុខ​លែង​រួច ចំណែក​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ