ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្ហើប​ប្រាប់​ឈ្មោះ​កីឡាករ​ដែល​ខ្លួន​គ្មាន​ថ្ងៃ​អាច​ខ្លាំង​ដូច

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar បាន​និយាយ​ប្រាប់​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយនឹង Croatia នៅ Anfield…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar បាន​និយាយ​ប្រាប់​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយនឹង Croatia នៅ Anfield កាលពី​ថ្ងៃអាទិត្យ​ថា រូបគេ​នឹង​គ្មាន​ថ្ងៃ​អាច​ខ្លាំង​ដូច​កីឡាករ​ចាស់​ៗ​មួយ​ចំនួន​នោះ​ទេ ។

កីឡាករ​ទាំង​អស់នោះ​គឺជា​កីឡាករ​ជើង​ខ្លាំង​ចាស់​ៗ​របស់​ប្រេ​ស៊ី​ល​ដែល​រួម​មាន Romario, Zico, Ronaldo, Pele … ។ Neymar ប្រាប់​ថា គេ​មិន​ទៅ​ប្រជែង​ឲ្យ​ខ្លាំង​ជាង​កីឡាករ​សិស្ស​ច្បង​ដែល​ធ្លាប់​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឡើយ ។

កីឡាករ​អាយុ​២៦​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «​គ្មាន​នោះ​ឡើយ​ការ​ប្រជែង​ជាមួយនឹង​កីឡាករ​ប្រេ​ស៊ី​ល​ខ្លាំង ។ ខ្ញុំ​គិត​ថា​ចំនួន​ស៊ុត​ចូល​គឺ​គ្រាន់តែ​ជា​លេខ ។ ពួក​គេ​គឺជា​និមិត្តរូប​របស់ខ្ញុំ ។ ខ្ញុំ​គ្មាន​ថ្ងៃ​អាច​ខ្លាំង​ជាង​ពួក​គាត់​ឡើយ​» ។

Neymar បាន​បន្ត​ថា «​ខ្ញុំ​គោរព​កីឡាករ​បង​ៗ​ដូច​ជា Romario, Zico, Ronaldo, Pele ជាដើម ព្រោះ​ពួក​គេ​គឺជា​និមិត្តរូប​ខ្ញុំ ។ ខ្ញុំ​សប្បាយចិត្ត​ណាស់​ក្នុង​ការ​ជួយ​ក្រុម​របស់ខ្ញុំ​ឲ្យ​ស៊ុត​ចូល តែ​ខ្ញុំ​មិន​ចង់​ខ្លាំង​ជាង​ពួក​គាត់​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​បញ្ចប់​អាជីព Pele រក​គ្រាប់​បាល់​ជូន​ក្រុម​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត FIFA បាន​៧៧​គ្រាប់ ខណៈ​ដែល Ronaldo Nazario រកបាន​៦២​គ្រាប់ ។ សម្រាប់ Neymar វិញ ពេល​នេះ​រកបាន​៥៤​គ្រាប់​ហើយ​សម្រាប់​ប្រេ​ស៊ី​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ