ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងមួយដែលអ្នកនៅមានជីវិតអាចរត់គេចខ្លួន​​ ខណៈ​អ្នកដទៃដេក​ស្តូកអស់​​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ប្រុស​-ស្រី​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​រង​របួសស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ត្រី​ធុន​ធំ​ បុក​ជាមួយនឹង​រថយន្ត​សាំ​យ៉ុ​ង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ២០៧​និង​លេខ​២០៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ប្រុស​-ស្រី​ចំនួន​៤​នាក់​បាន​រង​របួសធ្ងន់ និង​ម្នាក់​រង​របួសស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ត្រី​ធុន​ធំ​ បុក​ជាមួយនឹង​រថយន្ត​សាំ​យ៉ុ​ង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា​នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ២០៧​និង​លេខ​២០៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ដោយ​រថយន្ត​ដឹក​ត្រី​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត ៣A-០៧៨៦ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ អ្នក​បើកបរ​គេចខ្លួន​បាត់​ក្រោយ​កើតហេតុ ។ ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ រថយន្ត​នេះ​បាន​ជែង​រថយន្ត​មួយ​គ្រឿង ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ម្ប​ក​ឪឡឹក ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២L- ៣១៨៩ ជា​រថយន្តឈ្នួល​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។

គ្រោះថ្នាក់​នេះ​ បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្តសាំ​យ៉ុ​ង​រង​របួសធ្ងន់​៤​នាក់ និង​ស្រាល​ម្នាក់ រួមមាន ៖១-​ឈ្មោះ សួន ស៊ី​នេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ រង​របួសធ្ងន់២-​ឈ្មោះ ដែង ធា​រៈ ភេទ​ស្រី អាយុ​២២ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ រង​របួសធ្ងន់៣-​ឈ្មោះ កង វី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ង​ន​ដូច​គ្នា រង​របួសធ្ងន់ ៤-​ឈ្មោះ សឿ​ន យ៉ុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​ឆត្រយោង​នៅ​៩១១​របួស​មធ្យម និង៥-​មិន​ស្គាល់​អត្តសញ្ញាណ​រង​របួសស្រាល ៕


អត្ថបទសរសេរ ដោយ