Jordi Alba ៖ ពាក់អាវ​ក្រុម​ជម្រើសជាតិប្រកួតគឺ​គ្មាន​ទេ​ពាក្យ​ថា ​យោគយល់​មិត្តភក្តិ


ក្រោយ​ពី​ការ​ប្រកួត​ស្មើ 1-1 ជាមួយ​ប្រទេស​ស្វ៊ី​ស កីឡាករ Jordi Alba បាន​ទទួលស្គាល់​ថា វា​គឺជា​ការ​ហ្វឹកហាត់​ដ៏​ល្អ និង​ផ្តល់​ការ​ជឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​ឡើង មុន​ពេល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុ​ស្ស៊ី មក​ដល់ ។

ខ្សែបម្រើ​​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា «​ខ្ញុំ​គិត​ថា យើង​បាន​ធ្វើការ​ងារ​បាន​ល្អ ហើយ​គ្រប់​គ្នា​យើង​ដឹង​ពី​របៀប​លេង និង​ដឹង​អំពី​គុណភាព​របស់​យើង ។ គ្រប់​គ្នា​មិនចង់​ធ្វើ​ឱ្យ​គ្រូបង្វឹក​ពិបាក​សម្រាប់​ការ​ប្រកួត ព្រោះ​នៅ​ពេល​ដែល​អ្នក​ស្លៀក​ពាក់អាវ​ក្រុមជម្រើសជាតិ​នេះ គឺ​គ្មាន​ទេ​ពាក្យ​ថា យោគយល់មិត្តភក្តិនៅពេលប្រកួត ។ នេះ​គឺជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​ទាំង​បុគ្គល និង​ក្រុម​ជម្រើសជាតិ​ទាំងមូល ហើយ​កីឡាករ​ទាំងអស់​នឹង​រៀបចំ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​រុ​ស្ស៊ីនាពេលខាងមុខ ។ នេះ​គឺជា​ក្រុម​ដ៏​អស្ចារ្យ ។ យើង​ដឹង​ពី​របៀប​លេង និង​អ្វី​ដែល​យើង​ត្រូវធ្វើ ហើយ​កីឡាករ​ម្នាក់​ៗ​កំពុង​បំពេញ​កាតព្វកិច្ច​ដ៏​ល្អ​» ។

កីឡាករ​​ក្រុម Barcelona រូប​នេះ​ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ពី​ការ​ចាកចេញ​របស់ Zinedine Zidane ពី​ក្រុម Real Madrid ផង​ដែរ ដោយ​បាន​សារភាព​ថា គាត់​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សេចក្តី​ប្រកាស​នេះ ។ លោក​បាន​បន្ថែម​ថា «​ខ្ញុំ​មិន​ត្រូវ​ឱ្យ​តម្លៃ​វា ឬ​និយាយ​ច្រើន​ពេក​អំពី​ការងារ​របស់ Zidane ទេ ព្រោះ​គាត់​បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ​ជាមួយ​ក្លិប​របស់​គាត់ ហើយ​ខ្ញុំ​ទទួលស្គាល់​វា ។ ខ្ញុំ​ភ្ញាក់ផ្អើល​ដោយសារ​គាត់​បាន​ឈ្នះ​ជើងឯក​ក្របខ័ណ្ឌ Champions Leagues បី​លើក​ជាប់​ៗ​គ្នា ប៉ុន្តែ​គាត់​ស្រាប់តែ​ចាក​ចេញពី​ក្លិប​ភ្លាម​ៗ​បែប​នេះ​» ៕

ប្រភព ៖ Marca, ប្រែ​សម្រួល ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ