ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ស្ពាន​បែប​នេះ​ចឹ​ង​ហើយ ទើប​ពលរដ្ឋ​រៃ​ប្រាក់​គ្នា​នោះ​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​ដល់​ពេល​នេះ​ស្ពាន​ព្រែក​តា​កំ ស្ថិត​ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​នៅ​មិន​ទាន់​មាន​អង្គភាព ឬ​មន្ទីរ​ណា​ចុះ​ទៅ​ជួយ​កសាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​នោះ​ទេ បន្ទាប់​ពី​ស្ពាន​ទ្រុឌទ្រោម និង​បាន​បាក់​ទាំងស្រុង កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ រហូត​ដល់​ពេល​នេះ​ស្ពាន​ព្រែក​តា​កំ ស្ថិត​ក្នុងភូមិ​ខ្លា​គ្រហឹម ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច​នៅ​មិន​ទាន់​មាន​អង្គភាព ឬ​មន្ទីរ​ណា​ចុះ​ទៅ​ជួយ​កសាង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​នោះ​ទេ បន្ទាប់​ពី​ស្ពាន​ទ្រុឌទ្រោម និង​បាន​បាក់​ទាំងស្រុង កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ ម្យ៉ាងវិញទៀត​បន្ទាប់​ពី​ទឹកទន្លេ​បាន​ឡើង​លិច​ផ្លូវ​វាង​ដែល​មិន​អាច​ធ្វើ​ដំណើរ​បាន​ទៀត​នោះ​អាជ្ញាធរ​ភូមិ​ឃុំ​បាន​សម្រេចចិត្ត​រៃ​អង្គាសប្រាក់​គ្នា ជួសជុល​ស្ពាន​នោះ​ឡើង​វិញ សម្រាប់​ការ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​ត្រឹម​ថ្មើ​ជើង និង​ម៉ូតូ​តែ​ប៉ុណ្ណោះ ជាមួយ​គ្នា​នោះ​ក៏​មាន​សប្បុរសជន​ឈឺឆ្អាល​ក្នុង​រឿង​នេះ​ក៏​បាន​ជួយ​ឧ​ប​ត្ថ​ម​ផង​ដែរ ។

លោក រ៉​ន សោ​ភ័​ណ្ឌ ប្រធាន​ការិយាល័យ​អន្តរ​វិស័យ​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ប្រាក់​ចំនួន​១​លាន​រៀល​ពី​សប្បុរសជន លោក​ឌិន ហាក់ និង​ភរិយា​គង់ មុំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​កំពង់​កំពង់ត្រឡាច បន្ទាប់​ពី​ពួក​គាត់​បាន​ទទួល​ដំណឹង​ថា ស្ពាន​ព្រែក​តា​កំ មិន​ទាន់​មានការ​ជួសជុល ឬ​កសាង​នោះ​ទេ ហើយ​ពេល​នេះ​ទឹកទន្លេ​បាន​ឡើង​មិន​អាច​ដើរ​ផ្លូវ​វាង​ដូច​មុន​បាន ប្រជាពលរដ្ឋ​រួម​អា​ជ្ញ​ធរ​ភូមិ​-​ឃុំ​កំពុង​នាំ​គ្នា​រៃ​អង្គាសប្រាក់​ធ្វើ​ស្ពាន​នោះ ទើប​ពួក​គាត់​ពីរ​នាក់​ប្តី​ប្រពន្ធ សូម​រួមចំណែក​កសាង​ស្ពាន​ខាងលើ​នេះ​ចំនួន​១​លាន​រៀល ។ ប្រាក់​ទាំងនេះ​លោក​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​មេ​ភូមិ​ក្រុមប្រឹក្សា​ឃុំ​អំពិលទឹក និង​ជាង រួច​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា​កន្លង​ទៅ​នេះ ។

លោក​បាន​បញ្ជាក់​ថា ស្ពាន​ដែល​ប្រជាពលរដ្ឋ​កំពុង​ជួសជុល​ធ្វើ​ឡើង​វិញ​នោះ គឺ​សម្រាប់​ការ​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន​ត្រឹម​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ម៉ូតូ​បាន​តែ​ប៉ុណ្ណោះ​មិន​អាច​បរ​រ​ទះ​គោ ឬ​គោ​យន្ត​បាន​ឡើយ ហើយ​ប្រសិនបើ​ខាង​ក្រសួង ឬ​សា​ម៉ី​មន្ទីរ អង្គភាព​ណា​ត្រូវធ្វើ​ស្ពាន​ថ្មី គឺ​មាន​កន្លែង​សម្រាប់​ធ្វើ​បាន នៅ​ក្បែរ​គ្នា​ព្រោះ បើ​មិន​បង្ខំ​ធ្វើ​កូនសិស្ស ប្រជាពលរដ្ឋ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។
សូម​រំ​ឮ​កថា ស្ពាន​ព្រែក​តា​កំ​មាន​សភាព​ទ្រុឌទ្រោម​យូរ​ឆ្នាំ​ណាស់​មក ហើយ​ប្រជាពលរដ្ឋ​ធ្លាប់​បាន​សំណូមពរ អាជ្ញាធរ​ខេត្ត​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ ប៉ុន្តែ​មិន​មានការ​ជួយ​ជួសជុល ឬ​កសាង​ថ្មី​នោះ​ឡើយ​រហូត​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ ស្ពាន​នោះ​បាន​បាក់​ទាំងស្រុង​តែ​ម្តង ។

ក្រោយ​ពេល​បាក់​ស្ពាន​ខាងលើ​អាជ្ញាធរ​មូលដ្ឋាន​បាន​រៃ​ប្រាក់​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​វាង​ចំណុច​នោះ​បណ្តោះអាសន្ន តែ​ពេល​នេះ​ទឹក​ឡើង​លិច​ផ្លូវ​វាង​នោះ​ទៅ​ហើយ មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ ។

សូម​បញ្ជាក់​ថា ស្ពាន​ព្រែក​តា​កំ បំរើ​ឲ្យ​ប្រជាពលរដ្ឋ ១១​ភូមិ ក្នុង​ឃុំ​អំពិលទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រៅពី​នោះ​មាន​ខេត្ត​ជាប់​ព្រំប្រទល់​ក៏​ប្រើប្រាស់​ស្ពាន​នោះ​ដែរ មាន​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ