ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ តារាឆ្នើម Messi ដណ្តើម​កៅអី​របស់ Ronaldo លើ​តារាង​បាត់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​យកឈ្នះ​ជើង​ខ្លាំង​របស់​ក្លិប​អធិរាជ​ស Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​យកឈ្នះ​ជើង​ខ្លាំង​របស់​ក្លិប​អធិរាជ​ស Cristiano Ronaldo លើ​តារាង​កីឡាករ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​២០១៨ Forbes Rich List ។

នៅ​លើ​តារាង Forbes Rich List នៅ​ឆ្នាំ​នេះ មាន​កីឡាករ​ប្រដាល់ Floyd Mayweather នៅ​លំដាប់​ទី​១ ខណៈ​ដែល Messi នៅ​លំដាប់​ទី​២, Ronaldo នៅ​ទី​៣ ហើយ​ទី​៤​គឺ​កីឡាករ​ប្រដាល់ Conor McGregor និង​ទី​៥​គឺ​កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង Neymar ។

កាល​ឆ្នាំ​២០១៦ និង ២០១៧ Ronaldo គឺជា​កីឡាករ​ឈរ​លើ​លំដាប់​ទី​មួយ​ក្នុង​តារាង​នេះ ។ តែ​ពេល​នេះ​មិនមែន​ដូច​មុន​ឡើយ ។ ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់ Messi សរុប​ទាំងអស់​គឺ ១១១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ក្នុង​នោះ​មាន ប្រាក់​ឆ្នាំ​៨៤​លាន​ដុល្លារ​ពី​ក្លិប និង​ប្រាក់​រកបាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ឲ្យ Adidas, Gatorade, Pepsi និង Huawei ២៧​លាន​ដុ​លា្ល​រ​ទៀត ។

សម្រាប់ Ronaldo វិញ​មាន​ប្រាក់​ឆ្នាំ​៦១​លាន​ដុល្លារ​ពី​ក្លិប និង​ប្រាក់​បាន​មក​ពី​ផ្សាយពាណិជ្ជកម្ម​ឲ្យ Herbalife, EA Sports, American Tourister និង ផលិតផល​ម៉ាក CR7 និង សណ្ឋាគារ ចំនួន ៤៧​លាន​ដុល្លារ ដែល​មាន​ទឹកប្រាក់​សរុប​គឺ ១០៨​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ