ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចៃដន្យ… គួបផ្សំអត់ប្រយ័ត្ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្ដី​-ប្រពន្ធ​​ពេលកំពុង​​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​គ្នា​ទៅ​ធ្វើការ​នៅ​រោងចក្រ ​ក៏​​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​​ បណ្ដាល​ឱ្យ​ដួល​​ស្រប​ពេល​នោះ​ ក៏​មាន​រថយន្ត​ធុន​ធំ​១​គ្រឿងដឹក​ទ្រុងមាន់ ​បើក​រ៉ឺ​យែ​ថយក្រោយ​ទៅ​កិន​ថែម បណ្ដាលឱ្យ​រង​របួសធ្ងន់​តែ​ម្ដង ​។ ហើយ​ភ្លាម​ៗ…

រាជធានី​ភ្នំពេញ​ ៖ ប្ដី​-ប្រពន្ធ​​ពេលកំពុង​​ជិះ​ម៉ូតូ​១​គ្រឿង​ដឹក​គ្នា​ទៅ​ធ្វើការ​នៅ​រោងចក្រ ​ក៏​​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​​ បណ្ដាល​ឱ្យ​ដួល​​ស្រប​ពេល​នោះ​ ក៏​មាន​រថយន្ត​ធុន​ធំ​១​គ្រឿងដឹក​ទ្រុងមាន់ ​បើក​រ៉ឺ​យែ​ថយក្រោយ​ទៅ​កិន​ថែម បណ្ដាលឱ្យ​រង​របួសធ្ងន់​តែ​ម្ដង ​។ ហើយ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដើម្បី​សង្គ្រោះ​ រីឯ​​ម៉ូតូ​បាន​ស្ថិត​នៅ​ក្រោម​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ ​។

ហេតុការណ៍​រន្ធត់នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៧ ​មិថុនា ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ​ក្នុងភូមិ​អន្លូងគង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

តាម​ប្រភព​​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នោះ​ មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះទេ ។​ ពួក​គាត់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​ ស៊ី​រូ​ស ពណ៌ខ្មៅ ​លាយ​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BC-1967​។​ ចំណែក​រថយន្ត​ម៉ាក​ហ៊ី​ណូ​ព​ណ៌.ស ពាក់​ស្លាក​លេខ​កំពត ​3A-0729 បើក​របរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ហើយ​រថយន្ត​នេះ​មាន​ដឹក​ទ្រុងមាន់​ផង​ដែរ​។

ប្រភព​ដដែល​​បន្ត​ថា នៅ​មុនពេល​កើតហេតុ​ ប្ដី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿងឌុ​ប​គ្នា​​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ ក្នុង​បំណង​ទៅ​ធ្វើការ​រោងចក្រ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​ដួល ស្រប​ពេល​នោះ​រថយន្ត​ម៉ាក​ហ៊ី​ណូ​បាន​បើក​រ៉ឺ​យែ​ថយក្រោយ​ជ្រុល​ទៅ​កិន​ទើប​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

អត្ថបទសរសេរ ដោយ