ដឹងអត់ប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ណាដែលគេប្រើច្រើនជាងគេបច្ចុប្បន្ននេះ?


ប្រព័ន្ធ​ដំណើរការ iOS 11 របស់​ក្រុមហ៊ុន Apple បាន​ចេញ​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​ មក ហើយ​មក​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​នេះ មាន ៨១%​ដែល​ប្រើ​ប្រព័ន្ធ​ដំណើរការ​នេះ ។ សម្រាប់ iOS 10 វិញ ចំនួន​អ្នក​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៨​ មក ដោយ​មាន​តែ​១៤%​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ មាន​៥%​ទៀត​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ចាស់​ៗ​ដទៃ ។

វា​ជា​ព័ត៌មាន​មួយ​ដ៏​ល្អ​សម្រាប់​ Apple ព្រោះតែ​មាន​ឧបករណ៍​ជា​ច្រើន​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ​ថ្មី​ជាងគេ​របស់​ពួក​គេ ក្នុងអំឡុងពេល​តិច​ជាង​១​ឆ្នាំ បន្ទាប់​ពី​ការ​ចេញ ។ លើស​ពី​នេះ Apple បាន​ប្រកាស​នៅ​សន្និសីទ WWDC 2018 ថា រាល់​ឧបករណ៍​បាន​Update​លើ ​iOS 11 នឹង​ទទួល​បានការ​Update​សម្រាប់ iOS 12 ​ផង​ដែរ ។

អ្នក​ប្រើប្រាស់​iOS​គ្រប់​ទីកន្លែង អាច​នឹង​មើលឃើញ​ទូរស័ព្ទ​របស់​ពួក​គេ​ដំណើរការ​លឿន​ជាង​មុន​ជាមួយនឹង iOS 12 ហើយនឹង​មើលឃើញ​មានការ Update សម្រាប់​កម្មវិធី Photos, News និង Stocks ជាដើម ។ iOS 11 ក្នុង​ពេល​បច្ចុប្បន្ន​មាន​សម្រាប់ iPhone និង iPad ចាប់ពី 64-bit ឡើង​ទៅ ​។ ជាមួយនឹង iOS 11 អ្នក​ប្រើប្រាស់​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ជា​ច្រើន រួម​មាន Control Center និង Notifications ជាដើម ។

កម្មវិធី App Store ក៏​មាន​រូបរាង​ខុស​ប្លែក​យ៉ាង​ខ្លាំង​ផង​ដែរ ដោយ​អាច​បង្ហាញ​ពី​កម្មវិធី​ទូរស័ព្ទ ដែល​អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ។ បើ​ទោះជា​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​កំពុង​ប្រើ iOS 11 ពិតមែន ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​ប្រព័ន្ធ​ដំណើរការ​នេះ​គ្មាន​បញ្ហា​ទាំងស្រុង​ទេ​។ នៅ​ប៉ុន្មាន​ខែ​បន្ទាប់​ពី​ការ​ចេញ អ្នក​ប្រើប្រាស់​បាន​រាយការណ៍​ពី​បញ្ហា​ជា​ច្រើន​ដែល Apple កំពុង​តែ​ព្យាយាម​ដោះស្រាយ និង​ចេញ​ការ Update ជា​បន្តបន្ទាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ