ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុមញាក់សាច់​… កុងតឺន័របោលអត់ឃើញរោងបុណ្យសព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោង​បុណ្យខួប​គំរប់​៧​ថ្ងៃមួយ​ល្វែង ​សង់​នៅ​លើ​ផ្លូវ​ទំនប់​បឹង​ទំពុន (​ផ្លូវ​លេខ​៣៧១) ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ដែល​អ្នកបើកបរ​ងងុយដេក គួប​ផ្សំ​និង​ផ្លូវ​រាង​កោង​បន្តិច ហើយ​ចាំង​ភ្នែក​និង​ហ្វា​រថយន្ត​ពី​ខាង​មុខ ​ធ្វើ​ឱ្យ​អ្នក​បើក​ជ្រុល​ចង្កូត​បុក​ចូល​ក្នុង​រោង​បុណ្យ…

រាជធានី​ភ្នំពេញ ៖ រោង​បុណ្យខួប​គំរប់​៧​ថ្ងៃមួយ​ល្វែង ​សង់​នៅ​លើ​ផ្លូវ​ទំនប់​បឹង​ទំពុន (​ផ្លូវ​លេខ​៣៧១) ត្រូវ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង ដែល​អ្នកបើកបរ​ងងុយដេក គួប​ផ្សំ​និង​ផ្លូវ​រាង​កោង​បន្តិច ហើយ​ចាំង​ភ្នែក​និង​ហ្វា​រថយន្ត​ពី​ខាង​មុខ ​ធ្វើ​ឱ្យ​អ្នក​បើក​ជ្រុល​ចង្កូត​បុក​ចូល​ក្នុង​រោង​បុណ្យ បណ្តាល​ឱ្យ​បាក់​អស់ តែ​សំណាងល្អ​មិន​បង្ក​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ មិថុនា នៅ​ចំណុច​ផ្ទះ​លេខ​៤០៤ ផ្លូវ​៣៧១ ផ្ទះ​លក់​ស៊ីទែន​ទឹក យីហោ ហ្វុ​ក ហេង ស្ថិត​នៅ​សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា រោង​បុណ្យ​គំរប់​៧​ថ្ងៃ​ បាន​សាងសង់​នៅ​តាម​ដងផ្លូវ​៣៧១ ដែល​ម្ចាស់​បុណ្យ​ធ្វើ​ឡើង ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ភរិយា​របស់​គាត់​ដែល​បាន​ស្លាប់​ទៅ​ថ្មី​ៗ ។ រោង​បុណ្យ​នេះ ​សាងសង់​តាំងពី​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា ហើយ​នៅ​វេលា​ល្ងាច ទើប​មានកម្ម​វី​ធី​ទទួលភ្ញៀវ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ដែល​បាន​មក​ចូលរួម​រំលែក​ទុក្ខ និង​មានកម្ម​វិធី​សូត្រ​មន្ត​តាម​ប្រពៃណី​ចប់​សព្វគ្រប់​ហើយ ។

ចំណែក​ក្រុម​ចុងភៅ ក៏​បាន​រើ​និង​សារ​ទុក​របស់របរ​នៅ​ក្នុង​រោង​រួចរាល់ ហើយ​ក្រុម​ចុងភៅ​ក៏​បាន​សម្រាក​នៅ​មុខ​ផ្ទះ​ក្បែរ​រោង​នោះ​ដែរ ។ ​ម្ចាស់​ដើមបុណ្យ​បាន​បើកភ្លើង​បំភ្លឺ នៅ​មុខ​រោង និង​មាន​ដាក់​ធុងសាំង នៅ​ចម្ងាយ​ពីមុខ​រោង​ជាង​២០​ម៉ែត្រ​ផង​ដែរ ដើម្បី​ជា​សញ្ញា​សម្គាល់​ព្រោះ​រោង​សង់​តែ​មួយ​ចំហៀង​ផ្លូវ ។ លុះ​មក​ដល់​ម៉ោង​កើតហេតុ ស្រាប់តែ​រថយន្ត​កុងតឺន័រធុន​ធំ​មួយ​គ្រឿង​បោល​ទាំង​កំរោលចូល​ទៅ​ដល់​ក្នុង​រោង​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ទៅ​វិញ ។

ប្រភព​ពី​អ្នក​បើករថយន្ត​មានឈ្មោះ សែន វិ​រះ​បុត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ស្នាក់​នៅ​ភូមិ​កៀនស្វាយ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​បាន​បើករថយន្ត​ប្រភេទ​ដឹក​កុងតឺន័រ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​៣D-៩៣៣២ ដែល​ក្នុង​ទូ​កុងតឺន័រ​ដឹកស្រូវ​សាឡី​ មក​ពី​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុង​គោលបំណង​យក​ទៅ ឱ្យក្រុមហ៊ុន ផលិត ស្រាបៀរ​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ជា​ចំណុច​ផ្លូវ​កោង​ ហើយ​មាន​រថយន្ត​ផ្សេង​ទៀត ធ្វើ​ដំណើរ​មក​បញ្ច្រាសទិស​គ្នា​ទៀត ចាំង​ភ្នែក​នឹង​ភ្លើង​ហ្វា​រថយន្ត​ផង ណាមួយ​ងងុយដេក​ផង មើល​មិន​ច្បាស់ ក៏​វ៉ា​ក់​ជាមួយ​រោង​បុណ្យ ។ ភ្លាម​ៗ ​រូបគេ​ប្រឹង​ជាន់​ហ្វ្រាំង តែ​មិន​ជាប់​ទើប​ជ្រុល​បុក​ចូល​ក្នុង​រោង​បុណ្យ ​បណ្តាល​ឱ្យ​បាក់​រោង​តែ​ម្តង ។ ការ​បុក​នេះ​បាន​ធ្វើ​ឱ្យ​ខូចខាត​រោង​បុណ្យ និង​របស់របរ​នៅ​ក្នុង​រោង ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត និង​ខាង​ក្រុម​ចុងភៅ ព្រមទាំង​ម្ចាស់​ផ្តើមបុណ្យបាន​ចរចា​គ្នា ដោយ​ខាង​រថយន្ត​បាន​ទូរស័ព្ទ​ ហៅ​តំណាង​ខ្លួន​មក​ដោះស្រាយ​ជាមួយ​ម្ចាស់​ផ្តើមបុណ្យ និង​ក្រុម​ចុងភៅ​ដើម្បី​សង​សំណង​ទៅ​តាម​ទំហំ​នៃ​ការ​ខូចខាត ៕

អត្ថបទសរសេរ ដោយ