ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេហ្វេសប៊ុកសារភាពខ្ទេចថា ឱ្យក្រុមហ៊ុនទូរស័ព្ទធំៗទាំងនេះទាញយកទិន្នន័យអ្នកប្រើ

5 ឆ្នាំ មុន

យោង​តាម​សារព័ត៌មាន New York Times បាន​ឲ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​កបាន​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ចំនួន​៦០ រួម​មាន Apple, Microsoft, Samsung…

យោង​តាម​សារព័ត៌មាន New York Times បាន​ឲ្យ​ដឹង​ថា ហ្វេ​ស​ប៊ុ​កបាន​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ចំនួន​៦០ រួម​មាន Apple, Microsoft, Samsung និង BlackBerry ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទាំងនេះ​អាច​ទាញ​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់ ។

តាម​សេចក្តីរាយការណ៍​កាលពី​ថ្ងៃអាទិត្យ ក្រុមហ៊ុន​ផ្សេង​ទៀត​អាច​ទាញ​យក​ទិន្នន័យ​ជា​ច្រើន ដោយ​មិន​ចាំបាច់​ទទួល​ការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់​ឡើយ ។ បន្ទាប់​ពី​មានរឿង​អាស្រូវ​ទាក់ទង​នឹង​ក្រុមហ៊ុន​គ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា Cambridge Analytica ហ្វេ​ស​ប៊ុ​ក​ហាក់ដូចជា​ជួប​ប្រទះ​នឹង​ឧបសគ្គ​កាន់តែ​ច្រើន​ឡើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ។

គួរ​បញ្ជាក់​ថា ហ្វេ​ស​ប៊ុ​កបាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​កាលពី​ខែមីនា ក្រោយ​គេ​ប្រទះ​ឃើញ​ថា ក្រុមហ៊ុន Cambridge Analytica បាន​ប្រើប្រាស់​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​កដោយ​ខុសច្បាប់ ក្នុងអំឡុងពេល​មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក កាលពី​ឆ្នាំ​២០១៦ ។ តាំងពី​ពេល​នោះ​មក ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg បាន​ឆ្លើយ​តប​សំណួរ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក នៅ​មុខ​រដ្ឋសភា​អា​មេ​រិ​ក និង​សភា​អឺរ៉ុប ។

លោក Ime Archibong អនុប្រធាន​ផ្នែក​ដៃគូ​ផលិតផល​របស់​ហ្វេ​ស​ប៊ុ​កបាន​និយាយ​ថា​ ការ​ព្រមព្រៀង​គ្នា​នេះ គឺជា​រឿង​ចាំបាច់ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹង​ថា ដៃគូ​នានា​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ហាមឃាត់​ការ​ប្រើប្រាស់​ទិន្នន័យ​ផ្សេង​ៗ​របស់​អ្នក​ប្រើប្រាស់​ក្នុង​មូលហេតុ​អ្វី​ផ្សេង ។ ហ្វេ​ស​ប៊ុ​ក​និយាយ​ថា ខ្លួន​មិន​បានដឹង​ពី​ការ​ប្រើប្រាស់​ទិន្នន័យ​ខុសឆ្គង​ណាមួយ ដែល​បាន​ចែករំលែក​ដោយ​ប្រើ​កិច្ចព្រមព្រៀង​ទាំងនេះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ