ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​មួយ​ក្រុម បើក​សុខ​ៗ​មិនដឹង​យ៉ាងម៉េច​រេច​ង្កួ​ត​ពេញ​ហ្នឹង​ចឹ​ង !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​ស្រវឹងស្រា​ធ្លាក់​ភ្លែ​ក បើករថយន្ត​រេ​ពេញ​ផ្លូវ​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​ដែល​ឈប់​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​រង​ការ​ខូចខាត​ទាំង​២​គ្រឿង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥៩០ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​ស្រវឹងស្រា​ធ្លាក់​ភ្លែ​ក បើករថយន្ត​រេ​ពេញ​ផ្លូវ​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​ដែល​ឈប់​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​រង​ការ​ខូចខាត​ទាំង​២​គ្រឿង ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥៩០ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​មួយ​ក្រុម មាន​គ្នា​ប្រាំ​ទៅ​ប្រាំមួយ​នាក់ បើកប​រថយន្ដ​មួយ​គ្រឿង ML500 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-2182 បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩០ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជិះ​រេ​ពេញ​ផ្លូវ លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ដ​បង្ក​ខាងលើ​ក៏​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-0314 ជា​ប្រភេទ​ពីរ​បាំង ឈប់​ចត​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ក្រពឹត​ខាងក្រោយ​ចំហៀង​ខាងស្ដាំ ។ ភ្លាម​ៗ​នោះ​រថយន្ដ​បង្ក​បាន​ប្រឹង​បួង​ចង្កូត​ទៅ​ខាងស្តាំ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​អូ​ឌី​មិន​ចាំ​ស្លាក​លេខ ឈប់​ចត​ចោល​នៅ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ចំណែកឯ​រថយន្ដ​បង្ក​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ទាំង​សងខាង​នៃ​រថយន្ត ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ម្ចាស់​រថយន្ត​អូ​ឌី​បាន​ចេញ​មក​ពី​ក្នុង​ហាង​ពិភព​សាច់​អាំង​១ ធ្វើការ​ដោះស្រាយ​ជាមួយ និង​ភាគី​ខាង​រថយន្ដ​បង្ក​ដោយ​ភាគី​ខាង​រថយន្ត​បង្ក​បាន​ចេញ​សំណង​ចំនួន​៥០០​ដុល្លារ ឲ្យ​ទៅ​ខាង​រថយន្ត​អូ​ឌី ដើម្បី​បញ្ចប់រឿង ហើយ​រថយន្ត​អូ​ឌី​ក៏​បាន​បើក​ចេញ​ទៅ​បាត់ ។ ដោយឡែក​រថយន្ដ​រង​គ្រោះ​មួយ​គ្រឿង​ទៀត​បាន​ទាមទារ​សំណង​ចំនួន​៣០០​ដុល្លារ​ពី​ខាង​រថយន្ដ​បង្ក​ដើម្បី​បញ្ចប់រឿង តែ​ភាគី​ខាង​រថយន្ដ​បង្ក​មិន​ព្រម​សង​នោះ​ទេ ហើយ​ថែម​ទាំង​នាំ​គ្នា​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ ស្រវឹង​ដេក​ក្អួត​នៅ​ក្នុង​រថយន្ត​បង្ក​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ដូច​ជា សមត្ថកិច្ច​ជំនាញ​ខណ្ឌទួលគោក​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ពេល​នោះ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​ហាង​ពិភព​សាច់​អាំង​១​មិនដឹង​ថា ត្រូវជា​អ្វី​និង​ម្ចាស់​រថយន្ត​បង្ក​ខាងលើ​នោះ​ទេ គឺ​បាន​ចេញ​មុខ​មក​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត​រង​គ្រោះ​ដែល​ជា​ភ្ញៀវ ដោយ​សុំ​សង​សំណង​ចំនួន​២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ