ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមើលតារា​បង្ហាញ​ម៉ូ​ដ​ជប៉ុន «​រាង​កាយ​អច្ឆរិយ​» ទាក់ទាញ​ភ្នែក​បុរសៗ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ម៉ា​យូ កូ​សេ​តា ​(Mayu Koseta) ជនជាតិ​ជប៉ុន​អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្ត​អូ​សា​កា ជានា​រី​មាន​រូបរាង​សិច​សុី​គួរ​ឲ្យ​ចង់​គយគន់ ពិសេស​បុរស​បាន​គយគន់​ពិតជា​លង់​ស្នេហ៍…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ម៉ា​យូ កូ​សេ​តា ​(Mayu Koseta) ជនជាតិ​ជប៉ុន​អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្ត​អូ​សា​កា ជានា​រី​មាន​រូបរាង​សិច​សុី​គួរ​ឲ្យ​ចង់​គយគន់ ពិសេស​បុរស​បាន​គយគន់​ពិតជា​លង់​ស្នេហ៍ ។ កាលពី​នៅ​ក្មេង​នាង​ម៉ា​យូ កូ​សេ​តា មាន​ក្ដី​បារម្ភ​ថា​ខ្លួន​មាន​ដើមទ្រូង​ធំ​ពិបាក​ដល់​ការ​រស់នៅ និង​ចូល​ប្រឡូក​នៅ​ក្នុង​សង្គម ។

Yahoo! News ធ្លាប់​ហៅ​នាង​ម៉ា​យូ កូ​សេ​តា ថា​ជា​ម្ចាស់ «​រាង​កាយ​អច្ឆរិយ​»​។ កាលពី​ជា​យុវវ័យ នាង​ម៉ា​យូ កូ​សេ​តា តែងតែ​គិត​ថា​ខ្លួន​មាន​ដើមទ្រូង​ធំ និង​ចង់​សន្សំ​ប្រាក់​ទៅ​វះ​បន្ថយ​ទំហំ​សុដន់ ប៉ុន្តែ​នៅ​ពេល​បាន​ចូល​ប្រឡូក​នៅ​ក្នុង​សង្គម​ក៏​ទទួលស្គាល់​ថា​ដើមទ្រូង​បែប​នេះ​គឺជា​វត្ថុ​ទាក់ទាញ​ដ៏​សំខាន់ ។

កន្លង​មក​នារី​ដ៏​សិច​សុី​រូប​នេះ​បាន​ចូល​រៀន​ព្យ៉ា​ណូ និង​ហែល​ទឹក លុះ​អាយុ​បាន​៨​ឆ្នាំ​ក៏​ចាប់ផ្ដើម​រៀន​រាំ​របាំ​ឡេ ។ នៅ​ពេល​អាយុ​១៨​ឆ្នាំ​នាង​ទៅ​រស់នៅ​ក្រុង​តូ​ក្យូ ហើយ​បាន​ចាប់​អាជីព​ជា​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ