ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ស្នេហ៍​អ​ន្ទិ​ត​ស្រិល វ​ណ្ណា​ជាមួយ​នាង​លី​តា ទោះ​រង​ការ​ចោទ​ក៏​មិន​បាន​ឃាត់ខ្លួន​… ព្រោះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ការ​ចាប់​ផ្សឹក​ភ្លាម​ៗ​ ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​​ដ៏​កក្រើក​ កាលពី​ថ្ងៃ​៦ មិថុនា ក្រោយ​ពី​មានការ​បង្ហោះតាម​ហ្វេ​ស​ប៊ុ​ក​ និង​មានការ​នាំ​ខ្លួន​​ក្រោយ​ពេល​តឺ​នុយ​ស៊ី​វិល​ នាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នោះ លោក…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ការ​ចាប់​ផ្សឹក​ភ្លាម​ៗ​ ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​​ដ៏​កក្រើក​ កាលពី​ថ្ងៃ​៦ មិថុនា ក្រោយ​ពី​មានការ​បង្ហោះតាម​ហ្វេ​ស​ប៊ុ​ក​ និង​មានការ​នាំ​ខ្លួន​​ក្រោយ​ពេល​តឺ​នុយ​ស៊ី​វិល​ នាំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នោះ លោក ស្រិល វ​ណ្ណា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥​ មិថុនា នៅ​ភូមិ​ដី​ឡូត៍​ សង្កាត់​ទឹកថ្លា  ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​នគរបាល​ខេត្ត​ម្នាក់​បាន​ប្រាប់​ថា ការ​ពិត​អតីត​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ និង​ជា​អនុគណ​ក្រុង​សិរី​សោភ័ណ​ឈ្មោះ ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា ដែល​កម្លាំង​នគរបាល​ខេត្ត​នាំ​មក​ស្នងការដ្ឋាន មិនមែន​ឃាត់ខ្លួន​នោះ​ទេ គឺ​ដឹក​គាត់​រំដោះខ្លួន​ការពារ​សុវត្ថិភាព ​ខ្លាច​មាន​ហិង្សា​ណាមួយ​កើតឡើង ពី​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​ចោមរោម​នៅ​បរិវេណ​ព្រះ​វិហារ ។ ពេល​នេះ​ ឈ្មោះ ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​ធម្មការ និង​សាសនា ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ​ហើយ ដើម្បី​ទៅ​ពិនិត្យ​សម្ភារ​ក្នុង​កុដិ​វត្ត​ភ្នំ​បាក់​លើ ។

លោក យិ​ម យឿ​ន ប្រធាន​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ថា អតីត​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ឈ្មោះ ស្រិល វ​ណ្ណា ហៅ​អៀម វ​ណ្ណា ដែល​មាន​អាយុ​៣៨​ឆ្នាំ បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ពី​នារី​ឈ្មោះ កាយ លី​តា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ពី​បទ​ថា រំលោភ​និង​គំរាម ​ហើយ​ត្រូវ​មន្ត្រី​ធម្មការ​និង​សាសនា​ខេត្ត រួម​ជាមួយ​មន្ត្រី​សង្ឃ​ផ្សឹក​ត្រូវ​បាន​បញ្ចប់​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥ ខែមិថុនា នៅ​វត្ត​សុមា​ធិ​ផល ស្ថិត​ក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ពេល​កំពុង​ធ្វើ​ពិធី​ផ្សឹក​ដ៏​រំជើបរំជួល មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ ​លើ​លោក ស្រិល
វ​ណ្ណា គេ​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ បាន​មក​ចោមរោម​តាមដាន​ហេតុការណ៍​នោះ ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​ផ្ទុះ​អធិករណ៍​កើតឡើង និង​ដើម្បី​ការពារ​សុវត្ថិភាព​ ទើប​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រមាណ​១០​នាក់​មក​ការពារ​នាំ​ឡើង​រថយន្ត​ដឹក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ លោក
យិ​ម យឿ​ន បាន​បញ្ជាក់​ទៀត​ថា​ នៅ​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែល​ មន្ត្រី​ធម្មការ​និង​សាសនា រួម​ជាមួយ​មន្ត្រី​សង្ឃ​បាន​នាំ​លោក ស្រិល វ​ណ្ណា ទៅ​វត្ត​ភ្នំ​បាក់​លើ​វិញ ដើម្បី​ត្រួតពិនិត្យ​សម្ភារ​ផ្ទាល់ខ្លួន​ត្រូវ​បាន​ប្រគល់​ជូន​លោក​យក​ទៅ​ផ្ទះ​ចុះ ។ ជាមួយ​គ្នា​នេះ ​ក៏​មានការ​តែងតាំងបណ្តោះអាសន្ន​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ​ស្តីទី​ព្រះ​នាម សុភា ទិ​ត្យ សាមណេរ​ដែល​បួស​៥​វស្សា​មក​ហើយ​នៅ​វត្ត​ភ្នំ​បាក់​លើ​ស្ថិត​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ ។

តាម​ព័ត៌មាន​ទទួល​បានឱ្យ​ដឹង​ខ្លះ​ៗ​ថា រឿង​ផ្សឹក​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ តាម​ការ​ចោទប្រកាន់​ពី​ស្ត្រី​ម្នាក់​ពី​បទ​រំលោភ និង​គម្រាម​ជិត​៥​ខែ​មក​ហើយ ទើប​ផ្ទុះ​រឿង ​ដោយសារ​ការ​បង្ហោះ​រូបភាព​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ដែល​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ស្ត្រី​ដែល​ចោទ ហើយ​វី​ដេ​អូ​ឃ្លី​ប​នោះ ​ក៏​មានការប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ទើប​មានទោស​បរាជិក​ត្រូវ​បាន​ផ្សឹក ។

រឿងរ៉ាវ​ដែល​នារី​វ័យក្មេង​ឈ្មោះ កាយ លី​តា ចោទប្រកាន់​និង​គ្រោង​ប្តឹង​ តែ​ត្រូវ​បាន​ចាស់ទុំ​សម្របសម្រួល​គ្នា​សុំ​កុំឱ្យ​ប្តឹង​ ដើម្បី​ជជែក​គ្នា​រក​ដំណោះស្រាយ​បន្ត​ទៀត ។ មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​នៅឡើយ​ទេ​ថា តើ​ភាគី​ទាំង​២​ និង​បន្ត​ការ​ដោះស្រាយ​គ្នា​ដោយ​របៀប​ណា​នោះ ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​កត់សម្គាល់​នោះ គឺ​នៅ​ពេល​ទៅ​ដល់​ផ្ទះ ​ឃើញ​មាន​អ្នកស្រុក​ចោមរោម​អបអរសាទរ​យ៉ាង​ស្និទ្ធស្នាល ប្រៀប​​ដូច​អត់​ខ្វល់​រឿង​អ​ន្ទិ​ត​ធ្វើ​ឱ្យ​ខូច​កិត្តិយស​វត្ត​ដែល​បាន​បង្កើត​ឱ្យមានរឿង​ស្រី​ញី​ស្អី​គេ​នោះ ៕

អត្ថបទសរសេរ ដោយ