ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ​ និង​​ហ្វឹកហាត់​ដល់់​កង​កម្លាំង​ដើម្បី​ការពារ​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ត្រី កែវ រក្សា និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ត្រី កែវ រក្សា និង​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ចំរើន ស្នងការ​រង​នគរបាល​ខេត្ត និង​សហការី បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​កងកម្លាំង​នៅ​អធិ
ការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ និង​ធ្វើការ​ហ្វឹកហាត់​ជូន​ដល់​កម្លាំង​នូវ​ទ្រឹស្តី កាយវិការ និង​លំ​ហាត់​របៀប​ជាក់ស្តែង យុទ្ធវិធី​បច្ចេកទេស​ប្រើប្រាស់​អាវុធ ដំបង និង ខែល ដើម្បី​ឱ្យ​កង​កម្លាំង​បាន​យល់​កាន់តែ​ច្បាស់លាស់​ឈាន​ទៅ​អនុវត្ត​ក្នុង​កិច្ច​ការពារ​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថ្វេ​រ​ឡើង​ថែម​ទៀត​ផង ដោយ​មានការ​ចូលរួម​ពី​កងកម្លាំង​ប្រជា​ការពារ និង​នគរបាល​សរុប​ចំនួន​១៨០​នាក់​។

   ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី កែវ រក្សា ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​លោក និង​ក្រុមការងារ មាន​ទិស​ដៅ និង​ផែនការ​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ហ្វឹកហាត់​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​នៅ​តាម​បណ្ដា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ចំណុះ​ស្នងការ ដើម្បី​ត្រៀម​ចេញ​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ ក៏ដូច​ជា​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ឱ្យ​បាន​ល្អ​ ពិសេស​ការពារ​នៅ​ក្នុង​កិច្ច​ដំណើរការ​បោះ​ឆ្នោត​នីតិកាល​ទី​៦​នា​ពេល​ខាង​មុខ ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ដោយរ​លួ​ន ដោយ​គ្មាន​ការ​គំរាមកំហែង ការ​បំភិតបំភ័យ គ្មាន​អំពើ​ហិង្សា ឱ្យ​មាន​ភាព​សុ​ក្រិ​ត្យ ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ