ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្រាន់តែ​មួយ​ថ្ងៃ​ស្លា.ប់​មនុស្ស​ដល់​ទៅ​៤​នាក់ និង​របួស​ជា​ច្រើន​ត្រឹមតែ​ថ្ងៃ​ទី​០៦​ខែ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៦​លើក (​យប់​៤​លើក​) ស្លាប់​៤​នាក់ (​ស្រី​ម្នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៦​លើក (​យប់​៤​លើក​) ស្លាប់​៤​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​ប្រុស​៣​នាក់ របួសស្រាល​៦​នាក់ (​ស្រី​២​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ មក​ពី​បើក​ល្បឿន​២​លើក ស្លាប់​ម្នាក់ ,​មិន​គោរព​សិទ្ធ​១​លើក ស្លាប់​ម្នាក់ ,​ប្រជែង​២​លើក ស្លាប់​២​នាក់ ,​កត្តា​យានយន្ត​១​លើក សរុប​ស្លាប់​មនុស្ស​៤​នាក់ ដែល​មិន​ពាក់មួក​៣​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច​រវាង​ម៉ូតូ និង​ម៉ូតូ​១​លើក ស្លាប់​ម្នាក់ ,​ម៉ូតូ និង​រថយន្ត​តូច​២​លើកស្លា​ប់ម្នាក់ , ម៉ូតូ និង​រថយន្ត​ធំ​១​លើក ស្លាប់​២​នាក់ ,​ម៉ូតូ និង​ថ្មើរជើង​១​លើក ,​រថយន្ត​ធំ និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៩​គ្រឿងក្នុង​នោះ​មាន ៖ ម៉ូតូ​៥​គ្រឿង ,​រថយន្ត​តូច​១​គ្រឿង , រថយន្ត​ធំ​៣​គ្រឿង ,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​៤​លើក , រថយន្ត​តូច​១​លើក ,​រថយន្ត​ធំ​១​លើក ។ ចំណែក​គ្រោះ​ថ្នាក់លើ​ផ្លូវជាតិ ៣​លើក ,​ផ្លូវ​ខេត្ត​៣​លើក ។ នៅ​រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​មាននៅ​ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​២​នាក់ ,​សៀមរាប​១​លើក ស្លាប់​ស្រី របួស​១​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២៦២៥​គ្រឿង (​ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​៤៦៩​គ្រឿង (​ម៉ូតូ​៦៨%) អប់រំ​២៥៨​គ្រឿង (​ម៉ូតូ​៥៥%) មធ្យោបាយ​ពិន័យ​២១១​គ្រឿង​(១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៣០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៥៣៧​គ្រឿង អប់រំ​១៨​គ្រឿង ពិន័យ​សរុប​១៥៦​គ្រឿង (​មួក​៨៦​គ្រឿង ,​កញ្ចក់​៤៨​គ្រឿង ,​ស្រវឹង​០​គ្រឿង​,​ផ្សេង​ៗ៤​គ្រឿង ។

ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ ឃាត់​យានយន្ត​ស​រុ​៣៥១​គ្រឿង មាន​ម៉ូតូ​៣៥១​គ្រឿង ពិន័យ​រួច​៣៥១​គ្រឿង មិន​ទាន់​ពិន័យ​០​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ