ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត នឹង​លេច​ចេញ​នៅ​ស្រុក​ព្រៃ​នប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត និង​លេច​ចេញ​ជា​រូបរាង​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ស្តី​ពី​ការ​បង្កើត​នេះ​ត្រូវ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​មួយ រវាង​តំណាង ក្រុមហ៊ុន​ជាមួយនឹង​ក្រុម​កា​ងារ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​សមាសភាព​ចូលរួម​ថ្នាក់​ខេត្ត…

ខេត្ត​ព្រះ​សីហ​នុ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត និង​លេច​ចេញ​ជា​រូបរាង​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ បន្ទាប់​ស្តី​ពី​ការ​បង្កើត​នេះ​ត្រូវ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​មួយ រវាង​តំណាង ក្រុមហ៊ុន​ជាមួយនឹង​ក្រុម​កា​ងារ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​សមាសភាព​ចូលរួម​ថ្នាក់​ខេត្ត ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ មួយ​ព្រឹក​ពេញ​នា​ថ្ងៃ​ទី​៦ មិថុនា ២០១៨​នេះ នៅ​ទីតាំង​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ យោង​តាម​កិច្ចប្រជុំ​ពិភាក្សា​រលើ​គំរោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស នា​ពេល​នោះ ផ្ទៃដី​សរុប​ចំនួន​១២៨​ហិ​កតា ជាប់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ត្រូវ​បាន​ក្លាយជា​ចំណុច​គោលដៅ​បង្កើត​តំបន់​សេដ្ឋកិច្ច​ថ្មី​មួយទៀត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ហើយ​តំបន់​ថ្មី​មួយ​នេះ​នឹង​អាច​ស្រូប​យក​កម្មករ​កម្ម​ការី​នី​រាប់​ពាន់​ឈាន​ដល់​រាប់​ម៉ឺន​នាក់ មក​បម្រើ​កា​ងារ​នៅ​ទីនោះ​។ ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​ឲ្យ​យ​ដឹង​ថា នេះ​ជា​គម្រោង​កសាង​នូវ​តំបន់​សេដ្ឋកិច្ច​ថ្មី​មួយទៀត​សម្រាប់​ក្នុងស្រុក​ព្រៃ​នប់ ស្រប​ពេល​ដែល​បច្ចុប្បន្ន ក្នុងស្រុក​ព្រៃ​នប់​នេះ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ក្នុង​ឃុំ​បិត​ត្រាំ​ង ដែល​មាន​រោងចក្រ​នៅ​ក្នុង​នោះ​មាន​ជាង​១០០​រោងចក្រ និង​មាន​កម្មករ​កម្ម​ការី​នី​សរុប​ជាង​២​ម៉ឺន​នាក់ ហើយ​មាន​ចម្ងាយ​ពី​ប្រមាណ​ជា​៥០​គីឡូម៉ែត្រ​ពី​ទីតាំង​គម្រោង​កសាង​ថ្មី​នេះ​។

លោក​អភិបាលស្រុក បាន​បន្ត​ទៀត​ថា សម្រាប់​ស្រុក​ព្រៃ​នប់ សូម​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការ​កសាង​នូវ​តំបន់​សេដ្ឋកិច្ច​ថ្មី មួយទៀត​ក្នុងស្រុក​ព្រៃ​នប់ ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នៅ​ក្នុងស្រុក ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ជូន ប្រជាពលរដ្ឋ ក្រោម​ដំបូល​សន្តិភាព និង​ស្រប​តាម​ទិស​ដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​បញ្ចា​ក់ថា ក្រៅ​តែ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ក៏​មាន​រោងចក្រ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ដំណើរការ​។ ជាក់ស្តែង​រោងចក្រ​ម៉ែ​ន​អ៊ូ មា​នទី​តាំងនៅ​ក្នុង​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ប​ច្ចប្ប​ន្ន​មាន​កម្មករ កម្ម​ការី​នី​ជិត​២០០០​នាក់ ដែល​នឹង​កំពុង​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ ស្រប​ពេល​ដែល​រោងចក្រ​បារី​ថ្មី មួយទៀត​មា​នទី​តាំងនៅ​ក្បែ​នោះ ក៏​កំពុង​ជិត​បាន​ដំណើរ​ដែរ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ