ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ វែកមុខ​ចាប់ខ្លួន​ក្រុម​ចោរប្លន់​បាន​៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ មិថុនា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​សង្ស័យ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ បាន​ចំនួន​៣​នាក់ និង​ដកហូត​បាន​អាវុធ​ខ្លី​១​ដើម​ជាម​ធ្យោ​បាន​ធ្វើ​សកម្មភាព​។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ មិថុនា ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​សង្ស័យ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់​អាវុធ បាន​ចំនួន​៣​នាក់ និង​ដកហូត​បាន​អាវុធ​ខ្លី​១​ដើម​ជាម​ធ្យោ​បាន​ធ្វើ​សកម្មភាព​។ ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន ១.​ឈ្មោះ ម៉​ន សិត ហៅ​ប្រុស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៩ ផ្លូវលំ​(​លូ​ប្រាំ​) សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ចាក់​បង្គោល​ភ្លើង​។ ២.​ឈ្មោះ យុន ហាក់​សីហា ហៅ​យុ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៩ ផ្លូវលំ​(​លូ​ប្រាំ​) សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ (​មាន​ផ្ទុក​សារធាតុ​ញៀន​) មុខរបរ​បុគ្គលិក​រោងចក្រ​កាត់ដេរ​។

និង​៣.​ឈ្មោះ ពុំ ចែត ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ ជន​នេះ​(​មាន​ផ្ទុក​សារធាតុ​ញៀន​)​ក្នុង​ខ្លួន​។ ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ខាងលើ​នេះ លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​១​ក្រុម​នេះ​ជា​មុខសញ្ញា​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ជា​ច្រើន​លើក គឺ​ប្លន់​នៅ​រាជធានី និង​តាម​ម​ណ្តា​ល​ខេត្ត ភាគច្រើន​ប្លន់​ម៉ូតូ និង​ប្លន់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ១.​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1CK-4447(​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។

២.​អាវុធ​ខ្លី​០១​ដើម ម៉ាក​កា​៥៤​ឈូស​លេខ បង់​០១ គ្រាប់​០៤​គ្រាប់​។ ៣.​ទូរ​សព្ទ័​ដៃ​០១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៦ ពណ៌​ទឹកប្រាក់ (​ទូរ​សព្ទ័​ជន​រង​គ្រោះ​)​។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ ដោយ​មានការ​ឯកភាព​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ទូរ​សព្ទ័​០១​គ្រឿង​ម៉ាក អាយ​ហ្វូ​ន​៦ ពណ៌ ទឹកប្រាក់ បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​។ ក្រោយ​ពី​បញ្ចប់​កិច្ចការ​សាកសួរ​ហើយ​ជនសង្ស័យ និង វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ