ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​អា​ល្លឺ​ម៉​ង់​ម្នាក់​ថា Messi យ៉ាប់​ជាងគេ​លើ​លោក​ជាង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ និង ប្រចាំ​ក្លិប Arsenal បាន​លើក​ឡើង​ថា ការ​លេង​តទល់​ជាមួយ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ និង ប្រចាំ​ក្លិប Arsenal បាន​លើក​ឡើង​ថា ការ​លេង​តទល់​ជាមួយ Messi មាន​ភាព​ពិបាក​ក្នុង​ការ​យកឈ្នះ​ជាង​លេង​ទល់​នឹង Ronaldo ។

ខ្សែបម្រើ​ទាំង​ក្រុម​ជម្រើសជាតិ និង​ក្លិប​កាំភ្លើង​ធំ Shkodran Mustafi បាន​និយាយ​ថា «Lionel Messi គឺជា​គូប្រកួត​ដ៏​យ៉ាប់​ជាងគេ​លើ​លោក ។ ខ្ញុំ​លេង​ជាមួយ​គេ​៣​ដង​ហើយ តែ​នៅ​តែ​មិន​អាច​ទាយ​ដឹង​របៀប​លេង ។ គេ​គេច​លឿន​ណាស់ ។ គេ​ពូកែ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​ធំ ។ នេះ​មិន​ដូចនឹង Ronaldo នោះ​ទេ ដែល​គេ​ចូល​ចិត្ត​ស៊ុត​យក​ខ្លួនឯង ។ សម្រាប់​ខ្ញុំ Messi គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Mustafi បាន​ឡើង​លេង World Cup 2014 ចំនួន​៣​ដង​ដែរ តែ​មិន​បាន​លេង​ពេល​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្ត ដោយសារ​តែ​រង​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ