ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក​លែង​ជា Neymar ហើយ​

5 ឆ្នាំ មុន

​តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង Neymar ដែល​ធ្លាប់​ជា​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ បាន​ធ្លាក់​មក​នៅ​លេខ​ពីរ​វិញ​ក្រោយ​ពេល Harry Kane…

​តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង Neymar ដែល​ធ្លាប់​ជា​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ​បាល់ទាត់ បាន​ធ្លាក់​មក​នៅ​លេខ​ពីរ​វិញ​ក្រោយ​ពេល Harry Kane ឡើង​មក​នៅ​លេខ​មួយ ។​

​តាម International Centre for Sports Studies (CIES) បាន​ចុះ​ផ្សាយ​តារាង​តម្លៃ​កីឡាករ ដែល​យក ការ​លេង អាយុ រយៈពេល​កុងត្រា និង​ក្លិប ជា​មធ្យោបាយ​ក្នុង​ការប្រមាណ​ថ្លៃ ។ គេ​បាន​ផ្សាយ​ថា Harry Kane បាន​ជំនួស​កៅអី​របស់ Neymar ក្នុង​តម្លៃ ២០១.២ លាន​ផោន ខណៈ​ដែល Neymar ធ្លាក់​តម្លៃ​សល់​ត្រឹមតែ ១៩៥.៧ លាន​ផោន ។ កីឡាករ​បារាំង Kylian Mbappe ឡើងថ្លៃ​លើស Messi ដល់​ត្រឹម ១៨៦.៥​លាន​ផោន ដែល Messi ថ្លៃ​ត្រឹម ១៨៤.២ លាន​ផោន ។​

​ចំពោះ​កីឡាករ​លេចមុខ​មាត់​ជាងគេ​ក្នុង​រដូវ​កាល​នេះ Mohamed Salah ក្លាយជា​កីឡាករ​អាហ្វ្រិក​ថ្លៃ​ជាងគេ ក្នុង​តម្លៃ ១៧១.៣ លាន​ផោន ។ រីឯ Ronaldo បាន​ឡើង​ពី​លំដាប់​លេខ​៤៩ កាលពី​រដូវ​កាល​មុន មក​ត្រឹម​លេខ​២៤ ក្នុង​តម្លៃ ១០៣.៤ លាន​ផោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ