ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វល​ក្ខ័ រង​ការ​ព្រមាន​ព្រោះតែ​រឿង​គេចវេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​សុំ​ទោស​ចាងហ្វាង​ផលិតកម្ម​LD និង​តួ​សម្តែង​ពាក់ព័ន្ធ បន្ទាប់​ពី​បាន​ប្រឈម​មុខ​ដាក់​គ្នា និង​មានការ​ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ករណី​ដែល​នាង​មិន​ចូលរួម​សម្តែង​តាម​ពេលវេលា​កំណត់​ក្នុង​រឿង​ «គូស្នេហ៍​​បម្រុង​»​។ ការ​សុំ​ទោស​របស់​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​កញ្ញា​វ៉ា​ន់…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បាន​សុំ​ទោស​ចាងហ្វាង​ផលិតកម្ម​LD និង​តួ​សម្តែង​ពាក់ព័ន្ធ បន្ទាប់​ពី​បាន​ប្រឈម​មុខ​ដាក់​គ្នា និង​មានការ​ព្រមាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ករណី​ដែល​នាង​មិន​ចូលរួម​សម្តែង​តាម​ពេលវេលា​កំណត់​ក្នុង​រឿង​ «គូស្នេហ៍​​បម្រុង​»​។ ការ​សុំ​ទោស​របស់​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ បន្ទាប់​ពី​ផលិតកម្ម​LD Picture បាន​ទម្លាយ​លិខិត​ជូនដំណឹង​មួយ បញ្ជាក់​ពី​ការ​ព្រមាន​លើ​វិធានការ​ផ្លូវច្បាប់ ក្នុង​ករណី​ដែល​នាង​មិន​បាន​ចូលរួម​ថត​តាម​ការ​កំណត់ ​។

បើ​យោង​តាម​លិខិត​ជូនដំណឹង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ពី​ផលិតកម្ម​LD បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​បាន​ចរចា​ផ្ទាល់មាត់ និង​រៀបចំ​កិច្ចសន្យា​ជាមួយ​តារា​សម្តែង​វ៉ា​ន់ វល​ក្ខ័ ឲ្យ​ចូលរួម​សម្តែង​ក្នុង​រឿង​គូស្នេហ៍​បម្រុង តែ​មិន​ទាន់​មាន​កិច្ចសន្យា​ជា​លាយ​លក្ខណ៍អក្សរ​នៅឡើយ​។ នៅ​ពេល​ដែល​សាច់​រឿង​បាន​ចាប់ផ្តើម​ផលិត តារា​រូប​នេះ​បាន​ចូលរួម​ថត​ជា​បន្តបន្ទាប់​តាម​កាលវិភាគ​ដែល​បាន​កំណត់​ពី​ក្រុមហ៊ុន ប៉ុន្តែ​នៅ​ពេល​ដែល​សាច់​រឿង​ទាំងមូល​បាន​ថត​ប្រមាណ​៧០​ភាគរយ​ហើយ​នោះ ក៏​មាន​បញ្ហា​កើតឡើង ។

បញ្ហា​នោះ​គឺ​ដោយសារ​វ៉ា​ន់ វល​ក្ខ័ បាន​អវត្តមាន​ដោយ​មិន​បាន​បញ្ជាក់​ពី​ហេតុផល​ច្បាស់​លាស់​ណាមួយ​ឡើយ បើ​ទោះបីជា​ក្រុមហ៊ុន​បាន​ព្យាយាម​ទាក់ទង​ក៏​មិន​មានការ​ឆ្លើយ​តប ។ ការ​ខកខាន​នេះ​បាន​បណ្តាល​ឲ្យ​តួ​សម្តែង​ជាមួយ និង​ក្រុមហ៊ុន​មិន​អាច​បន្ត​ការ​ថត​ទៀត​បាន ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ខាតបង់​ទាំង​ថវិកា និង​ពេលវេលា ហើយ​តម្រូវ​ឲ្យ​ពន្យារ​កាលវិភាគ​ថត​បន្ត​ទៀត ។

ក្នុង​ករណី​នេះ​ផលិតកម្ម​LD ក៏​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដល់​តារា​សម្តែង​កញ្ញា វ៉ា​ន់ វ​ល័​ក្ខ ប្រសិនបើ​មិន​ចូលខ្លួន​បញ្ជាក់​ពី​មូលហេតុ​ណាមួយ​សម​ស្រប​អាច​ទទួល​យក​បាន និង​មិន​ចូលរួម​ថត​រឿង «​គូស្នេហ៍​បម្រុង​» ឲ្យ​ចប់​សព្វគ្រប់​នោះ​ទេ ។

លោក​លៀក លី​ណា អ្នកគ្រប់គ្រង​ការ​ផលិត​របស់​ផលិតកម្ម​LD​បញ្ជាក់​ថា តារា​សម្ដែង​សិច​ស៊ី​វ៉ា​ន់ វ​ល័​ក្ខ បាន​គេចវេះ​មិន​ថត​ខ្សែភាពយន្ត​របស់​ខ្លួន​ឱ្យ​ចប់​រួចរាល់ ខណៈ​ខ្សែ​ភាព​យន្ត «​គូស្នេហ៍​បម្រុង​» ថត​បាន​ប្រមាណ​៧០​ភាគរយ​រួច​ទៅ​ហើយ ។ ប្រការ​បែប​នេះ​គឺ​បាន​ប៉ះពាល់​ដល់​ការ​ផលិត​ខ្សែភាពយន្ត​របស់​ផលិតកម្ម LD ។ តារា​សម្តែង​នានា​ក្នុង​រឿង​ក៏​ប៉ះពាល់​ផង​ដែរ ដោយសារ​តែ​រង់ចាំ​ឈុត​ឆាក​ពី​តារា​មិន​ទទួលខុសត្រូវ​ការងារ​ម្នាក់​នោះ ។

ផលិតកម្ម LD Picture ទុក​ពេល​ចេញ​មុខ​ដោះស្រាយ មុន​នឹង​ផលិតកម្ម​ឱ្យ​មេធាវី​មាន​វិធានការ​តាម​ផ្លូវច្បាប់​​។

ពាក់ព័ន្ធ​បញ្ហា​នេះ​តារា​សម្តែង​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ កាលពី​ថ្ងៃ​ទី​៥ មិថុនា ២០១៨ អះអាង​ថា នាង​បាន​ចូលខ្លួន​សុំ​ទោស​ជា​ផ្លូវការ​ដល់​ម្ចាស់​ផលិតកម្ម​LD និង​តួ​សម្តែង​ទាំងអស់ ហើយ​​នាង​សន្យា​បន្ត​ចូលរួម​សម្តែង​ថត​ខ្សែភាពយន្ត គូស្នេហ៍​បម្រុង ឲ្យ​បាន​ចប់​សព្វ​គ្រប់ ។

វ៉ា​ន់ វ​ល័​ក្ខ ថា​នាង​មិនដឹង​ត្រូវ​និយាយ​យ៉ាងណា​ឡើយ ដោយសារ​បញ្ហា​នេះ​នាង​បាន​ដោះស្រាយ​ជាមួយ​ផលិតកម្ម​រួចរាល់​ហើយ បែរជា​លេចលឺ​ព័ត៌មាន​តាម​ក្រោយ​ទៅ​វិញ ។ នៅ​ពេល​ដែល​បានឃើញ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​នោះ​មក នាង​មិន​បាន​ចែកចាយ និង​ចេញ​បកស្រាយ​នៅឡើយ​ទេ ដោយសារ​ក្រុមហ៊ុន​បាន​ហាមឃាត់​មិន​ឲ្យ​នាង​ចេញ​មុខ​តបត​ណាមួយ​ចំពោះ​ព័ត៌មាន​នេះ​ឡើយ ។

វ៉ា​ន់ វ​ល័​ក្ខ ឲ្យ​ដឹង​ទៀត​ថា ចំពោះ​លិខិត​ដែល​បានឃើញ​នោះ​គឺជា​លិខិត​អញ្ជើញ​ធម្មតា​ប៉ុណ្ណោះ មិនមែន​លិខិត​ប្តឹង​ចំពោះ​រូប​នាង​ឡើយ ពោល​គឺជា​លិខិត​អញ្ជើញ​ទូទៅ​ទាំង​អស់​​ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​នាង ឬ​អ្នក​ណា​ម្នាក់​ឡើយ​។ លិខិត​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​ដើម្បី​ដាស់តឿន​ដល់​តារា​ផ្សេង​ទៀត​ប៉ុណ្ណោះ ព្រោះ​នាង​បាន​ដោះស្រាយ​រឿង​នេះ​ជាមួយ​ក្រុមហ៊ុន​រួចរាល់​ហើយ ខណៈ​ពេល​ក្រុមហ៊ុន​ក៏​បាន​ឲ្យ​នាង​នៅ​ស្ងៀម​កុំ​មានការ​តបត​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សាយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ