ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​ចាប់​គាត់​ទម្រាំ​តែ​បាន ព្រោះ​៤ជីកន្លះលើ​ដៃ​គាត់​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់ដែលជា​ជនសង្ស័យ​​ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​នៅ​ស្រុក​កំចាយមា ។  ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​ស៊ា​ង​ឃ្វាង…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់ដែលជា​ជនសង្ស័យ​​ត្រូវ​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់​បាន បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នេះ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច​នៅ​ស្រុក​កំចាយមា ។

 ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ ឈ្មោះ​ម៉េ​ត ដែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ដ​ង្ហឹ​ត ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ រីឯ​ជន​រង​គ្រោះ​ដែល​​ត្រូវ​ជនសង្ស័យ​ឆក់​ខ្សែ​.​ក​ឈ្មោះ​រុន ស្រី​វ៉ា​ត ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឧ​ប​ម៉ា ឃុំ​ស៊ា​ង​ឃ្វាង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​​នៅ​លើ​ដងផ្លូវ ដោយ​មាន​ពាក់​ខ្សែ​.​ក​មាស​ទម្ងន់​៤​ជី​កន្លះ ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ម៉េ​ត ដែន បាន​ជិះ​ម៉ូតូ​កែ​ច្នៃ​មួយ​គ្រឿង មិនដឹង​មកពីណា លុះ​ជិះ​ម៉ូតូ​មក​ដល់​ទន្ទឹម​នឹង​ជន​រង​គ្រោះ ក៏​បាន​ធ្វើ​សកម្ម​ភាព​ឆក់​ខ្សែ​.​ក​ពី​ជន​រង​គ្រោះ​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​ដេញ​តាម​ប្រផាប់​ចាប់​ពភីង ទើប​​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ រួម​ទាំង​មធ្យោបាយ​ម៉ូតូ​ធ្វើ​សកម្មភាព និង​វត្ថុ​តាង​ខ្សែ​.​ក​មាស​មួយ​ខ្សែ​ជា​របស់​ជន​រង​គ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​ស្នាក់​ការ​ប៉ុស្តិ៍​រដ្ឋបាល​ស៊ា​ង​ឃ្វាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រៃវែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ