ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហោះ​​បាន​ប៉ុន្មាន​នាទី​ធ្លាក់​ចូល​ចំការ​ខ្ទេច

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​ ៖ ​ប្រភព​យោធា​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ​មិថុនា​ថា យន្តហោះ​ប្រយុទ្ធ​១​គ្រឿង​​របស់​កងទ័ពអាកាស​ឥណ្ឌា បាន​ធ្លាក់​នៅ​រដ្ឋ GUJARAT ភាគ​ខាងលិច​ឥណ្ឌា​បណ្ដាល​ឲ្យ​អ្នក​បើក​ស្លាប់​នៅ​នឹង​កន្លែង​។ ប្រភព​ដដែល​នោះ​គូស​បញ្ជា​ក់ថា យន្តហោះ​ធុន…

ប្រទេស​ឥណ្ឌា​ ៖ ​ប្រភព​យោធា​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ​មិថុនា​ថា យន្តហោះ​ប្រយុទ្ធ​១​គ្រឿង​​របស់​កងទ័ពអាកាស​ឥណ្ឌា បាន​ធ្លាក់​នៅ​រដ្ឋ GUJARAT ភាគ​ខាងលិច​ឥណ្ឌា​បណ្ដាល​ឲ្យ​អ្នក​បើក​ស្លាប់​នៅ​នឹង​កន្លែង​។

ប្រភព​ដដែល​នោះ​គូស​បញ្ជា​ក់ថា យន្តហោះ​ធុន JAGUAR នេះ​បាន​ធ្លាក់​ក្នុង​ចម្ការ​មួយ​ជិត​ភូមិ​មួយ​នៅ​មុន​ដ្រា​នៃ​តំបន់ KUTCH​រដ្ឋ GUJARAT ក្រោយ​ពេល​ហោះ​ចេញ​បាន​ប៉ុន្មាន​នាទី ពី​មូល​ដ្ខា​ន​អាកាសចរណ៍ JAMNAGAR​។

អ្នក​បើក​យន្តហោះ​នោះ​មានឈ្មោះ SANJAY CHAUHAN បាន​ស្លាប់​នៅ​កន្លែង​យន្ត​ហោះ​ធ្លាក់ ហើយ​សាកសព​របស់​គេ​ត្រូវ​បាន​រក​ឃើញ​។​ ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​បើក​​ធ្វើ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។

បណ្ដា​ទូរទស្សន៍​ក្នុងស្រុក បាន​បង្ហាញ​រូបភាព​នានា​នៃ​បំណែក​យន្តហោះ ដែល​រាយ​ប៉ាយ​​ក្នុង​ចម្ការ​។ ​គោមួយ​ក្បាល​ក៏​ត្រូវ​ងាប់​ដែរ​នៅ​លើ​ដី​។​ នា​ឆ្នាំ​នេះ​មានការ​ធ្លាក់​យន្ត​ហោះ​ជា​ច្រើន​របស់​កងទ័ពអាកាស​ឥណ្ឌា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ