ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ាប៉ុនប៉ង​បិទផ្លូវ​ជាតិ​ ស្ថានការណ៍ធូរស្រាលឡើងវិញ​ហើយ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ករណី​វិវាទ​ដីធ្លី​ពី​ពលរដ្ឋ​ចំនួន​ជាង​៣០​គ្រួសារ​ដែល​អះអាង​ថា ជា​ម្ចាស់​លំ​នៅ​ឋាន​ដីចម្ការ ហើយ​ក៏​មាន​មនុស្ស​មួយ​ក្រុម​តាំងខ្លួន​ជា​សមត្ថកិច្ច​ចុះ​រុះរើ​កម្ទេច​ចោល​អស់​ផ្ទះ៤​ខ្នង​ ទើប​ពួក​គាត់​ប៉ុនប៉ង​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៧ ដើម្បី​ឲ្យ​ទាមទារ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​នោះ ហើយ​ស្ថានការណ៍​ត្រូវ​បាន​ធូ​រ​ស្រាល​វិញ​ក្រោយ​ពី​មានការ​ចុះ​ទៅ​សម្របសម្រួល​ពី​អាជ្ញាធរស្រុក​។ ការ​នាំ​គ្នា​មក​ទាមទារ​របស់​ក្រុម​ប្រជា​ពល​ដ្ឋ​ចំនួន​ជាង​៣០​គ្រួសារ ដែល​អះអាង​ថា…

ខេត្តក្រចេះ ៖ ករណី​វិវាទ​ដីធ្លី​ពី​ពលរដ្ឋ​ចំនួន​ជាង​៣០​គ្រួសារ​ដែល​អះអាង​ថា ជា​ម្ចាស់​លំ​នៅ​ឋាន​ដីចម្ការ ហើយ​ក៏​មាន​មនុស្ស​មួយ​ក្រុម​តាំងខ្លួន​ជា​សមត្ថកិច្ច​ចុះ​រុះរើ​កម្ទេច​ចោល​អស់​ផ្ទះ៤​ខ្នង​ ទើប​ពួក​គាត់​ប៉ុនប៉ង​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៧ ដើម្បី​ឲ្យ​ទាមទារ​ឲ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​នោះ ហើយ​ស្ថានការណ៍​ត្រូវ​បាន​ធូ​រ​ស្រាល​វិញ​ក្រោយ​ពី​មានការ​ចុះ​ទៅ​សម្របសម្រួល​ពី​អាជ្ញាធរស្រុក​។

ការ​នាំ​គ្នា​មក​ទាមទារ​របស់​ក្រុម​ប្រជា​ពល​ដ្ឋ​ចំនួន​ជាង​៣០​គ្រួសារ ដែល​អះអាង​ថា ជា​ម្ចាស់​ដីចម្ការ​ និង​លំនៅ​ឋាន​ជាប់​និង​ផ្លូវជាតិ​លេខ​៧ នៅ​ចំណុច​ភូមិ​អូរ​អណ្តា​ស ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ បាន​កើត​មាន​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា បន្ទាប់​ពី​មាន​មនុស្ស​មួយ​ក្រុម​មាន​ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច នៅ​តែ​បន្ត​ចុះ​រុះរើ​លំនៅ​ឋាន​ចម្ការ​របស់​ពួក​គាត់ ដោយ​សំអាង​ហេតុផល​ថា ការ​សាងសង់​លំនៅ​ឋាន​របស់​ពួក​គាត់​គឺ​សង់​នៅ​លើ​ដី​របស់​ក្រុមហ៊ុន​។

ក្រុម​ពលរដ្ឋ​ដែល​ផ្ទុះ​ការ​តវ៉ា​ប៉ុនប៉ង​បិទផ្លូវ​ជាតិ​ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​នា​ព្រឹក នោះ​បាន​រៀបរាប់​ថា ទីតាំង​ដី​ដែល​ពួក​គាត់​កំពុង​តែ​កាន់កាប់​ទាំងនេះ​គឺ​ពួក​គាត់​បាន​ទិញ​ត​ៗ​ពី​គ្នា និង​បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០០៦​មក​ម៉្លេះ​ ។ ក្រោយ​ពី​បាន​ធ្វើ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​សព្វថ្ងៃ ដី​ទាំងនោះ​ក៏​ពួក​គាត់​កំពុង​តែ​បង្កបង្កើន​ផលដំណាំ​គ្រប់​ប្រភេទ​ផង​ដែរ​។

ពលរដ្ឋ​ទាំងនោះ​រៀបរាប់​ថា ការ​នាំ​គ្នា​ចេញ​មក​តវ៉ា​របស់​ពួក​គាត់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា មាន​មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​ឯកសណ្ឋាន​ជា​សមត្ថកិច្ច​បាន​ចុះ​មក​រុះរើ​លំនៅ​ឋាន​របស់​ពួក​គាត់​ចោល​ទាំងស្រុង​អស់​ចំនួន​៤​ខ្នង​ផ្ទះ ហើយ​ការ​រុះរើ​របស់​ក្រុម​សមត្ថកិច្ច​ទាំងនោះ គឺ​មិន​មាន​ហេតុផល​សម​ស្រប​ណាមួយ​នោះ​ទេ​។ ដោយ​ក្រុម​សមត្ថកិច្ច​ទាំងនោះ​អះអាង​ថា នឹង​បន្ត​រុះរើ​លំនៅ​ឋាន​អនាធិបតេយ្យ​នៅ​តំបន់​នេះ​ចោល​ទាំងអស់ ទើប​ពលរដ្ឋ​មានការ​ព្រួយបារម្ភ ហើយ​ពលរដ្ឋ​ឈាន​ដល់​ការ​តវ៉ា​ដើម្បី​ទាមទារ រក​ដំណោះស្រាយ​បែប​នេះ​។

បើ​តាម​អាជ្ញាធរ​ស្រុក​សំបូរ បាន​និយាយ​ថា កន្លង​មក​ដី​នៅ​តំបន់​នេះ ជា​ដី​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដោយ​មិនដឹង​ថា​ជា​ក្រុមហ៊ុន​វិនិយោគ​អ្វី​នោះ​ទេ​។ ក្រោយមក​ដី​នោះ​ត្រូវ​បាន​ពលរដ្ឋ​ចូល​មក​កាន់កាប់​ត​ៗ​គ្នា រហូត​សង់​ជា​លំនៅ​ឋាន ដាំ​ដុះ​បន្លែបង្កា ​និង​ដំណាំ​ផ្សេង​ៗ ក្លាយជា​ភូមិករ​ទៅ​ហើយ​។

ជុំវិញ​ការ​លើកគ្នា​តវ៉ា​នេះ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា បាតុភាព​ការ​តវ៉ា​នេះ​មិន​បាន​បង្ក​ឲ្យ​មាន​ហិង្សា​ណាមួយ​នោះ​ទេ ដោយ​គ្រាន់ តែ​ពលរដ្ឋ​បាន​នាំ​គ្នា​ប្រមូលផ្តុំ និង​ប៉ុនប៉ង​លើក​កំណាត់ឈើ​ផ្ទះ ដែល​ត្រូវ​រុះរើ​មក​ដាក់​ពង្រាយ លើ​ផ្លូវជាតិ​ក្នុង​ចេតនា​តវ៉ា​បិទផ្លូវ​។ តែ​យ៉ាងណា ស្ថានការណ៍​នេះ​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ទាន់​ពេល​។

លោក​បាន​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៦ មិថុនា ពលរដ្ឋ​មិន​មានការ​ប្រមូលផ្តុំ​ទៀត​នោះ​ទេ ខណៈ​ដែល​អាជ្ញាធរ​កំពុង​តែ​សាកសួរ​ទៅ​លើ​ក្រុម​មនុស្ស​ទាំង​៦​នាក់​នោះ​ដែល​មាន​ចេតនា​មក​រុះរើ​លំនៅ​ឋាន​ពលរដ្ឋ ឲ្យ​ពួក​គេ​មាន​សំណង​ខ្លះ​ជូន​ទៅ​ពល​រដ្ឋ​វិញ​អោយ​សម​ស្រប​ដោយ​ប្រការ​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ