ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​អាយុ​៤​ឆ្នាំ​អត់​ដៃ​ប្រើ​ជើង​ត្បៀត​ចំណីអាហារ​ញ៉ាំ​សុំ​ក្ដី​មេត្ដា​ពី​សប្បុរសជន

14 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ កុមា​រា​គី​ម រ៉ា​វី​ដ មាន​អាយុ​៤​ឆ្នាំ​ហើយ​តែ​អភ័ព្វ​អត់​ដៃ​ទាំង​ពីរ និង​តំរូវ​ឱ្យ​ប្រើ​ជើង​ជំនួសដៃ​យ៉ាង​លំបាកហើយ​ជា​ភ័ព្វ​អាក្រក់​ថែម​ទៀត​ នោះ គឺ​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ​ដែល​មាន​ឪពុក​ឈ្មោះ កាន់ គី​ម អាយុ​៣៦​ឆ្នាំ ម្ដាយ​ឈ្មោះ​សំ វ៉ិ​ត អាយុ​៣៣​ឆ្នាំ ជា​កសិកររស់នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​បាកាន ។ជួប​ជាមួយ​រ៉ា​វី​ដ ពេល​ដែល​ម្ដាយ​របស់​គេទើបតែ​ងូតទឹក​ឱ្យ​រួច​មិន​ទាន់​ទាំង​ស្លៀកខោផង​នោះ ឃើញ​គេ​កំពុង​អង្គុយ​លើ​គ្រែ​រនាប ឫស្សី

ខេត្ដពោធិ៍សាត់ ៖ កុមា​រា​គី​ម រ៉ា​វី​ដ មាន​អាយុ​៤​ឆ្នាំ​ហើយ​តែ​អភ័ព្វ​អត់​ដៃ​ទាំង​ពីរ និង​តំរូវ​ឱ្យ​ប្រើ​ជើង​ជំនួសដៃ​យ៉ាង​លំបាកហើយ​ជា​ភ័ព្វ​អាក្រក់​ថែម​ទៀត​នោះ គឺ​កើតមក​ក្នុង​គ្រួសារ​ក្រីក្រ​ដែល​មាន​ឪពុក​ឈ្មោះ កាន់ គី​ម អាយុ​៣៦​ឆ្នាំ ម្ដាយ​ឈ្មោះ​សំ វ៉ិ​ត អាយុ​៣៣​ឆ្នាំ ជា​កសិកររស់នៅ​ភូមិ​ព្រៃ​វាំង ឃុំ​តា​លោ ស្រុក​បាកាន ។ជួប​ជាមួយ​រ៉ា​វី​ដ ពេល​ដែល​ម្ដាយ​របស់​គេទើបតែ​ងូតទឹក​ឱ្យ​រួច​មិន​ទាន់​ទាំង​ស្លៀកខោផង​នោះ ឃើញ​គេ​កំពុង​អង្គុយ​លើ​គ្រែ​រនាប ឫស្សី​ក្រោមផ្ទះ​ឈើ​ដ៏​តូច​មួយ ទំនងជា​ឃ្លានចំណី​ខ្លាំងលុះ​ពេល​ហុច​នំប៉័ង​សាច់​ឱ្យ​ភ្លាម គេបាន​យក​ជើង​ទទួល​ដោយ​ក្ដី​ត្រេកអររួចហើយ​ប្រើ​ជើង​ទាំង​ពីរ​ស្រាយ​ថង់​ត្បៀត​នឹងម្រាម​បេះ​នំប៉័ង​យក​មក​ញាត់​ក្នុង​មាត់​គួរ​ឱ្យអាណិត​បំផុត ។ ជាតិ​នេះ​ព្រហ្ម​លិខិត​ហាក់បីដូច​ជា​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រ៉ា​វី​ដ​ខ្លាំង​ណាស់ព្រោះថា សំរាប់​អ្នក​ដែល​មាន​ដៃជើង​កាយសម្បទា​ពេញលេញ​ផង នៅ​តែ​រក​ទទួលទានចិញ្ចឹមជីវិត​យ៉ាង​លំបាក​ចុះ​ទំ​រាំ​រ៉ា​វី​ដ​អត់​ដៃទាំង​ពីរហើយ​ឪពុក​ម្ដាយ​ក្រីក្រ​ទៀត​នោះ តើគេ​លំបាក​ប៉ុនណា? ហើយ​តើ​អនាគត​របស់​គេនឹង​ទៅ​ជា​យ៉ាងណា?