មិនទាន់​ដឹង​ប្រភេទ​អីខ្លះ​ទេ តែសុទ្ធជា​​ឈើ​​ប្រណីតទាំងអស់…!


ខេត្តបាត់ដំបង ៖ ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឱ្យដឹង​ថា កម្លាំង​កងរាជអាវុធហត្ថ​ស្រុកនិង​ខេត្ត ​បានធ្វើការ​​ស្ទាក់​ចាប់​រថយន្ត​ច្នៃ​មួយ​គ្រឿង ដែល​មាន​ដឹក​កំណាត់ឈើ​ប្រណីត​ កាលពី​វេ​លាម៉ោង០៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​០៥​ មិថុនា ស្ថិត​នៅ​ចំណុច​ច្រក​ចង្អៀត ​​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ ។​

​គេ​មិនដឹង​អំពី​ចំនួន​ ឬ​ប្រភេទ​ឈើ​​អ្វីខ្លះ​​ទេ តែ​អាច​ជា​ប្រភេទ​ឈើប្រណីត​ ដែល​ឈ្មូ​ញ​ដឹក​ចេញពី​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ តាម​ច្រក​ចង្អៀត ឆ្ពោះ​មក​កាន់​ស្រុក​​សំឡូត ទើបត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្ទាក់​ចាប់​បាន​តែ​ម្ដង​ ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ជាបឋម​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ មិថុនា នេះ​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក និង​ខេត្ត រួម​ទាំង​មន្ត្រី​ស្ថាប័ន​ជំនាញ​ផង កំពុងធ្វើការ​ពិនិត្យ​ប្រភេទ​ឈើ និង​ធ្វើ​កំណត់ហេតុ​។​

​បើ​តាម​មន្ត្រី​ដដែល​បាន​បញ្ជាក់​​ទៀត​ថា អ្នក​បើករថយន្ត​ដឹក​បទល្មើស​ព្រៃឈើរ​នេះ​ បាន​រត់គេច​ខ្លួន​ ពេល​ត្រូវ​សមត្ថកិច្ច​ចុះ​ឃាត់​ ។ ពេល​នេះ ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​វត្ថុ​តាង​ទាំងនោះ​ឱ្យ​ទៅ​មន្ទីរ​​ជំនាញ​ហើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ