ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​រឿង​ទាំងនេះ ​ទោះបី​ស្រឡាញ់​កូន​បែប​ណា​ក៏​ដោយ

5 ឆ្នាំ មុន

ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មិនល្អ​ទាំង​៦ ដែល​ឪពុក​ម្តាយ​គ្រប់​រូប​មិន​គួរ​និយាយ​ឲ្យ​កូន​បានលឺ​ឡើយ ហើយ​អ្នក​ធ្វើ​រឿង​ខាង​នេះ​ជំនួស​វិញ​ផង​ដែរ ដូច្នេះ​ហើយ​ពួក​គេ​អាច​សប្បាយ​ចិត្ត និង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត ។ ឪពុក​ម្តាយ​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​ឲ្យ កូន​ៗ ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត…

ខាងក្រោម​នេះ គឺជា​ដំបូន្មាន​មិនល្អ​ទាំង​៦ ដែល​ឪពុក​ម្តាយ​គ្រប់​រូប​មិន​គួរ​និយាយ​ឲ្យ​កូន​បានលឺ​ឡើយ ហើយ​អ្នក​ធ្វើ​រឿង​ខាង​នេះ​ជំនួស​វិញ​ផង​ដែរ ដូច្នេះ​ហើយ​ពួក​គេ​អាច​សប្បាយ​ចិត្ត និង​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត ។

ឪពុក​ម្តាយ​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​ឲ្យ កូន​ៗ ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ដូច្នេះ​យើង​បង្រៀន​​ពួក​គេ​អំពី​អាកប្បកិរិយា និង​រឿងរ៉ាវ​ជា​ច្រើន​ដែល​យើង​ជឿ​ថា នឹង​ជួយ​ពួក​គេ​ឲ្យ​សម្រេច​គោលដៅ​របស់​ខ្លួន ។ ប៉ុន្តែ ដូចដែល​យើងខ្ញុំ​បានដឹង ពេល​កំពុង​ស្រាវជ្រាវ​ចង​ក្រង​សៀវភៅ​របស់​យើងខ្ញុំ មាន​ទ្រឹស្តី​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ផល​វិបាក​​ទៅ​វិញ​។ វា​អាច​បង្ហាញ​លទ្ធផល​ល្អ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នៅ​ទីបំផុត​វា​បែរ​នាំ​ឲ្យ​មាន​ការ​អស់សង្ឃឹម ហើយ​ទទួល​បាន​ភាព​ជោគជ័យ​តិច​ទៅ​វិញ ។ ខាងក្រោម​នេះ​គឺជា​រឿង​គ្រោះថ្នាក់​មួយ​ចំនួន ដែល​អ្នក​គួរ​សិក្សា​ឈ្វេងយល់ ។

១.​យើង​ប្រាប់ កូន​ៗ​របស់​យើង​ថា ផ្តោតអារម្មណ៍​ទៅ​លើ​អនាគត ខំប្រឹង​យក​រង្វាន់ និង​បង្កើត​ស្នាដៃ​ឲ្យ​បាន​ច្រើន ។ ប៉ុន្តែ​យើង​គួរ​ប្រាប់​ពួក​គេ​វិញ​ថា ៖ រស់នៅ (​ឬ​ធ្វើការ​) នៅ​ពេល​នេះ ។

២.​យើង​ប្រាប់ កូន​ៗ​របស់​យើង​ថា ភាព​តានតឹង គឺ​ចៀស​មិន​រួច ចូរ​តស៊ូ​ទៅ​មុខ​ទៀត ។
ប៉ុន្តែ យើង​គួរ​ប្រាប់​ពួក​គេ​វិញ​ថា ៖ បើ​កូន​ហត់ រៀន​សម្រាក​ខ្លះទៅ​កូន ។

៣.​យើង​ប្រាប់ កូន​ៗ​របស់​យើង​ថា កុំ​នៅ​ស្ងៀម ខំប្រឹង​ទៅ ។ ប៉ុន្តែ យើង​គួរ​ប្រាប់​ពួក​គេ​វិញ​ថា ៖ សប្បាយ​រីករាយ​ខ្លះទៅ កុំ​មិន​ធ្វើ​អ្វី​សោះ​នោះ ។

៤.​យើង​ប្រាប់ កូន​ៗ​របស់​យើង​ថា ធ្វើ​ឲ្យ​បាន​ល្អ ។ ប៉ុន្តែ យើង​គួរ​ប្រាប់​ពួក​គេ​វិញ​ថា ៖ បើ​មាន​កំហុស ត្រូវ​រៀប​ពី​បរាជ័យ​ទាំងនោះ ។

៥.​យើង​ប្រាប់​កូន​ៗ​របស់​យើង​ថា ៖ ត្រូវ​ដឹង​ពី​ភាព​ទន់ខ្សោយ​របស់​ខ្លួនឯង ហើយ​កុំ​ទន់​ជ្រាយ​ពេក ។ ប៉ុន្តែ យើង​គួរ​ប្រាប់​ពួក​គេ​វិញ​ថា ៖ មើលថែ​ខ្លួនឯង​ឲ្យ​បាន​ល្អ​ណា​កូន ។

៦. យើង​ប្រាប់ កូន​ៗ​របស់​យើង​ថា វា​ជា​ពិភព​ដែល​ឆ្កែ​ខាំ​ឆ្កែ (​សក់​អ្នក​ណា ក្បាល​អ្នក​ហ្នឹង) ដូច្នេះ​ត្រូវ​យក​លេខ​១ ឲ្យ​បាន ប៉ុន្តែ យើង​គួរ​ប្រាប់​ពួក​គេ​វិញ​ថា ៖ ចូរ​បង្ហាញ​សេចក្ដី​មេត្ដាករុណា​ដល់​អ្នក​ដទៃ​ឲ្យ​បាន​ច្រើន បើ​អត់​ទោស​បាន អត់​ទោស​ឲ្យ​គេ​ទៅ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ