ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លេង​សារ​ និង​អ៊ី​ន​ធើ​រ​ណេ​ត​ច្រើន​បង្កើន​គ្រោះថ្នាក់​ដល់​​ក្មេង​ជំទង់

5 ឆ្នាំ មុន

តើ​អ្នក​ជឿ​មិន​ជឿ​ថា​យុគសម័យ​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​សម្បូរ​បែប​នេះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​របៀប​អប់រំ​កូន និង​ទំនាក់ទំនង​ផ្ទាល់​នៅ​ក្នុង​គ្រួសារ​ព្រមទាំង​សុខភាព​ផង​ដែរ​ទន្ទឹម​នឹង​ពេល​វា​បាន​ផ្តល់​ផលប្រយោជន៍ ជា​ច្រើន​សម្រាប់​មនុស្ស​នោះ​។​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​លេង​សារ និង​ការ​ប្រើប្រាស់​កម្មវិធី បណ្តាញ​សង្គម​តាម​អ៊ី​ន​ធើ​ណេ​ត​ច្រើន​(​ដូច​ជា​facebook) បាន​ភ្ជាប់​ទៅ​នឹង​ការ​ញ៉ាំ​សុរា ជក់បារី និង​ការ​ប្រើ ប្រាស់ ថ្នាំ…

តើ​អ្នក​ជឿ​មិន​ជឿ​ថា​យុគសម័យ​បច្ចេកវិទ្យា​ព័ត៌មាន​ដ៏​សម្បូរ​បែប​នេះ​វា​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​របៀប​អប់រំ​កូន និង​ទំនាក់ទំនង​ផ្ទាល់​នៅ​ក្នុង​គ្រួសារ​ព្រមទាំង​សុខភាព​ផង​ដែរ​ទន្ទឹម​នឹង​ពេល​វា​បាន​ផ្តល់​ផលប្រយោជន៍ ជា​ច្រើន​សម្រាប់​មនុស្ស​នោះ​។​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ការ​លេង​សារ និង​ការ​ប្រើប្រាស់​កម្មវិធី បណ្តាញ​សង្គម​តាម​អ៊ី​ន​ធើ​ណេ​ត​ច្រើន​(​ដូច​ជា​facebook) បាន​ភ្ជាប់​ទៅ​នឹង​ការ​ញ៉ាំ​សុរា ជក់បារី និង​ការ​ប្រើ ប្រាស់ ថ្នាំ ។

ការ​សិក្សា​ថ្មី​មួយ​និយាយ​ថា ក្មេង​ជំទង់​ដែល​ជា​អ្នក​ប្រើប្រាស់​សារ និង​គេហទំព័រ​នៃ​បណ្តាញ​​សង្គម​ច្រើន​ពេក ច្រើន​តែ​ចាប់ផ្តើម​ការ​ប្រព្រឹត្ត​ឥរិយាបថ​មិន​សមរម្យ ដូច​ជា​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជាង​មិត្ត​របស់​គេ​ដែល​មិន​ប្រើប្រាស់​ច្រើន ។

អ្នក​ស្រាវជ្រាវ​នៃ Case Western Reserve School of Medicine បាន​ធ្វើការ​សាកសួរ​លើ​សិស្ស​វិទ្យាល័យ ចំនួន ៤២៥៧ នាក់ នៅ​អា​មេ​រិ​កលើ​ប្រធានបទ ការ​ប្រើប្រាស់​ទំនាក់​ទំនង​តាម​បច្ចេកវិទ្យា និង សុខភាព ផ្សេង​ៗ ។

ក្មេង​ជំទង់​ដែល​ចាត់ទុកជា អ្នកលេង​សារ​ហួស​កំរិត គឺ​កំណត់​ដោយ​ការ​លេង​សារ​ច្រើន​ជាង ១២០ ។

នៅ​ថ្ងៃ​សិក្សា មាន ​៖
1.៤០% ចង់​សាកល្បង​ជក់បារី ជាង​ក្មេង​ដែល​ចំនាយពេល​តិច​លើ​ការ​លេង​សារ ។
2.៤០% ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ។
3.៤១% ធ្លាប់​ប្រើប្រាស់​ថ្នាំ​ខុសច្បាប់ ។
4.៥៥% ធ្លាប់​វាយតប់​គ្នា ។
5.​ប្រហែល ៣.៥ ដង ធ្លាប់​រួម​ភេទ ។
6.៩០% ធ្លាប់​មាន​ដៃគូរ​រួម​ភេទ ៤​នាក់ ឬ​ច្រើន​ជាង​នេះ ។

គ្រូពេទ្យ Scott Frank នៃ Case Western Reserve និយាយ​នៅ​ក្នុង​សារព័ត៌មាន​​បរទេស​​មួយ​ថា លទ្ធផល​ដ៏​ភ្ញាក់ផ្អើល​នៃ​ការ​សិក្សា​នេះ​បាន​ណែនាំ​ថា​ប្រសិនបើ​គ្មាន​ការ​បញ្ឈប់​ទេ​, ការ​លេង​សារ និង​វិធី​ផ្សេង​ទៀត​ដើម្បី​រក្សា​ទំនាក់ទំនង​អាច​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ក្មេង​ជំទង់ ។ នេះ​គួរតែ​ជា​ការ​ដាស់តឿន​ដល់​ឪពុក​ម្តាយ ដោយ​មិនមែន​ត្រឹមតែ​ជួយ​កូន​របស់​ពួក​គាត់​ឱ្យ​មាន​សុវត្ថិភាព​ដោយ​មិន​លេង​សារ និង បើកបរ​នោះ​ទេ ប៉ុន្តែ​ដោយ​រារាំង​មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ ឬ​គេហទំព័រ​សង្គម ច្រើន​ពេក ។

Frank និង មិត្ត​រួមការ​ងារ ក៏​បាន​រាយការណ៍​ថា ក្មេង​ជំទង់​ដែល​ចាប់ផ្តើម​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ហួស​កម្រិត ដែល​ពួក​គាត់​កំណត់​ថា ការ​ចំនាយពេល​៣​ម៉ោង ឬ​ច្រើន​ជាង​នេះ​ក្នុង ១ ថ្ងៃ លើ​គេហទំព័រ​បណ្តាញ​សង្គម ។

១១.៥% នៃ​អ្នកចូលរួម​និយាយ​ថា ពួក​គេ​ចំនាយពេល​ច្រើន​ជាង​៣​ម៉ោង​ក្នុង​១ ថ្ងៃ​លើ​គេហទំព័រ​បណ្តាញ​សង្គម ។

អ្នក​ស្រាវជ្រាវ​និយាយ​ថា ក្មេង​ទាំងនេះ​មាន​៖
1.៦២% ធ្លាប់​សាកល្បង​ជក់បារី
2.៧៩% ធ្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង
3.៦៩% ជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន
4.៨៤% ធ្លាប់​ប្រើ​ថ្នាំ​ខុសច្បាប់
5.៩៤% ធ្លាប់​វាយតប់​គ្នា
6.៦៩% ធ្លាប់​រួម​ភេទ
7.៦០% ធ្លាប់​មាន​ដៃគូរ​រួម​ភេទ ៤​នាក់ ឬ​ច្រើន​ជាង​នេះ ។

អ្នក​ស្រាវជ្រាវ​បាន​និយាយ​ទៀត​ថា ការ​ចំនាយពេល​ច្រើន​ពេក​លើ​ការ​លេង​សារ​និង​បណ្តាញ​​សង្គម ក៏​អាច​នាំ​អោយ​មាន​ធាត់​លើស​ទម្ងន់ បញ្ហា​ក្នុង​ការ​ញ៉ាំ អវត្តមាន​នៅ​សាលា​ដោយសារ​ជំងឺ ការ​គេង​មិន​គ្រប់គ្រាន់ និង​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព​ពេល​នៅ​សាលា​។ ក្មេង​ទាំងនេះ ភាគច្រើន​មាន​អាការ​ក្រៀមក្រំ​ចិត្ត និង​គិត​ពី​ការ​សំលាប់​ខ្លួន។

ដូច្នេះ​ឪពុក​ម្តាយ​កម្ពុជា​គួរតែ​ចាំ​ផ្តើម​ពិនិត្យ​ឡើង​វិញ​អំពី​ទម្លាប់​របស់​កូន​ៗ​នៅ​ក្នុង​ការ​ប្រើ​ទូរស័ព្ទ​ដៃ​និង​លេង​អ៊ី​ន​ធើ​ណិ​ត ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ