ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា នឹង​ក្លាយជា​ម្ចាស់ផ្ទះ​សន្និបាត​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ឆ្នាំ ២០២០

5 ឆ្នាំ មុន
  • ភ្នំពេញ

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​បាន​ទ​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ប្រចាំឆ្នាំ​២០២០ របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ដែល​នឹង​នាំ​មក​នូវ​ប្រតិភូ​ចំនួន​ប្រមាណ​៤០០០​នាក់​មក​កាន់​ទឹកដី​ខេត្តសៀមរាប នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ​។ Kagoshima, Japan ថ្ងៃ​ទី​២៤ ដល់ ២៧ ឧសភា…

សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​បាន​ទ​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ប្រចាំឆ្នាំ​២០២០ របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ដែល​នឹង​នាំ​មក​នូវ​ប្រតិភូ​ចំនួន​ប្រមាណ​៤០០០​នាក់​មក​កាន់​ទឹកដី​ខេត្តសៀមរាប នៅ​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ​។

Kagoshima, Japan ថ្ងៃ​ទី​២៤ ដល់ ២៧ ឧសភា ឆ្នាំ​២០១៨ ៖ ប្រធាន​ថ្នាក់​ជាតិ​របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI CAMBODIA) កញ្ញា ដែក ដា​រី បាន​ដឹកនាំ​ប្រតិភូ​ចំនួន​​៥៤​នាក់ ចូលរួម​សន្និបាត​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ប្រចាំឆ្នាំ ២០១៨ (2018 JCI ASIA-PACIFIC CONFERENCE) របស់​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) ⁣​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង KAGOSHIMA ប្រទេស​ជប៉ុន នា​ថ្ងៃ​ទី​២៤ ដល់ ២៧ ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​។ ក្នុង​សន្និបាត​នេះ​ផង​ដែរ JCI CAMBODIA បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និបាត​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ ២០២០ របស់ JCI ដែល​នឹង​នាំ​គណៈ​ប្រតិភូ​ជាង​៤០០០​នាក់​មក​ពី​ជុំវិញ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​កមក​កាន់​ទឹកដី​ប្រវត្តិ​សាស្ត្រ​​នៃ​ខេត្តសៀមរាប ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ខាង​មុខ​នេះ​! គោលបំណង​ចំបង​នៃ​ការ​ចូលរួម​ដេញថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ គឺ​ដើម្បី ផ្សព្វផ្សាយ តំបន់​វប្បធម៌​ប្រវត្តិសាស្ដ្រ ទំនៀមទម្លាប់​ប្រពៃណី​នៃ​ប្រទេស​កម្ពុជា​អោយ​ពិភពលោក​បាន​ស្គាល់​អោយ​កាន់តែ​ច្បាស់​ផង​ដែរ​។ ឈ្មោះ​ជា​ផ្លូវការ​របស់​សន្និបាត ដែល​នឹង​រៀបចំ​ឡើង​ដោយ JCI CAMBODIA នៅ​ឆ្នាំ​២០២០ គឺ «2020 JCI ASPAC ANGKOR, CAMBODIA»​។

ឆ្លៀត​ក្នុង​ឱកាស​ចូលរួម​សន្និបាត​ឆ្នាំ​២០១៨​នេះ​ដែរ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា JCI CAMBODIA បាន​រៀបចំ​កម្មវិធី​មួយ​ចំនួន បង្ហាញ​វប្ប​ធ​ម៏​ខ្មែរលើ​ឆាក​អន្តរជាតិ​ផង​ដែរ​។ ដែល​កម្មវិធី​ទាំងនោះ​មាន​ដូច​ជា​៖

១. កម្មវិធី​វប្បធម៌​ខ្មែរ Cambodia Culture Night ៖ JCI CAMBODIA បាន​រៀបចំ​នូវ​រាត្រី​វប្បធម៌ ដើម្បី​បង្ហាញ​ពី​វប្បធម៌ ប្រពៃណី ម្ហូបអាហារ និង​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ទៅ​កាន់​ប្រតិភូ ៨០០០ នាក់ ដែល​បាន​ចូលរួម​សន្និបាត​ឆ្នាំ​២០១៨​នេះ​។ រាត្រី​វប្បធម៌​ខ្មែរ​នេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​អន្ដរជាតិ ជា​ពិសេស​ប្រតិភូ​តំណាង​ប្រទេស​នានា​ជា​ច្រើន​នាក់​ចូលរួម​ទស្សនា ហើយ​បាន​ធ្វើ​អោយ​ពួក​គេ​យល់​កាន់តែ​ច្បាស់​ពី​ភាព​ខុស​គ្នា​រវាង វប្បធម៌​ខ្មែរ និង​វប្បធម៌​អាស៊ី​ដទៃ​ទៀត​។

២. ការ​ប្រកួត​វោហា​ស័​ព្វ​សាធារណៈ និង​ការ​តស៊ូ​មតិ ៖ JCI CAMBODIA បាន​ដឹកនាំ​ក្រុម​តស៊ូ​មតិ​មួយ​ក្រុម និង​អ្នក​និយាយ​ជា​សាធារណៈ​មួយ​រូប​ដែល​មក​ពី CamEd Business School ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​ជជែក​ដេញដោល និង​ការ​និយាយ​ជា​សាធារណៈ​របស់ JCI អាស៊ី​ប៉ា ស៊ី​ហ្វិ​ក​។ ទោះបីជា​កម្ពុជា​មិន​បាន​ទទួល​ជ័យ​លា​ភី​នៅ​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​នេះ​ក្ដី​⁣ ក៏​ប៉ុន្តែ​យុវជន និង​យុវតី​កម្ពុជា​យើង​បាន​បង្ហាញ​ពី​សមត្ថភាព ក្នុង​ការ​ជជែក​ដេញដោល និង​ការ​និយាយ​ជា​សាធារណៈ​ជា​ភាសា​អង់គ្លេស​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា JCI គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ ដែល​មាន​សមាជិក​អាយុ​​ពី​១៨ ដល់ ៤០​ឆ្នាំ​នៅ​ក្នុង​សហ​មន៍​ចំនួន​៥០០០ ក្នុង​ប្រទេស​ចំនួន​១២០​ប្រទេស​ជុំវិញ​​ពិភពលោក​។ ម្យ៉ាងវិញទៀត សន្និបាត​ប្រចាំ​តំបន់​របស់ JCI តែងតែ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោលបំណង​ចំបង​ៗ​ដូច​ជា​៖ លើកកម្ពស់​ស្មារតី​សហគមន៍​របស់​​សមាជិក JCI រៀបចំ​សិក្ខាសាលា ការ​ពិភាក្សា​ជា​ក្រុម​ដែល​មាន​គោលបំណង​ច្បាស់លាស់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អង្គការ JCI នីមួយ​ៗ​នៅ​គ្រប់​លំដាប់​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ និង​ការ​ពិភាក្សា​លើ​ផែនការ​សម្រាប់​សកម្មភាព​នា​ពេល​អនាគត​របស់ JCI​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ