ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ចាត់តណ្ហាប្រសើរជាងលើកយសស័ក្តិ

5 ឆ្នាំ មុន

ប្រយោជន៍​សំខាន់​បំផុត​នៅ​ក្នុង​ធម្ម​វិន័យ​គឺ​មិនមែន​ស្ថិត​នៅ​លើ​លាភ យស ឋានៈ បុណ្យស័ក្តិ កិត្តិយស ឬ​ការ​គោរព​លើកតម្កើង​តួនាទី​នោះ​ទេ គឹ​ស្ថិត​នៅ​ត្រង់​ការ​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត ទើប​រួច​ចាក​ទុក្ខ​ក្នុង​លោក ។ តាម​ពិត​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​គប្បី…

ប្រយោជន៍​សំខាន់​បំផុត​នៅ​ក្នុង​ធម្ម​វិន័យ​គឺ​មិនមែន​ស្ថិត​នៅ​លើ​លាភ យស ឋានៈ បុណ្យស័ក្តិ កិត្តិយស ឬ​ការ​គោរព​លើកតម្កើង​តួនាទី​នោះ​ទេ គឹ​ស្ថិត​នៅ​ត្រង់​ការ​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ​បំផុត ទើប​រួច​ចាក​ទុក្ខ​ក្នុង​លោក ។

តាម​ពិត​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​គប្បី ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ក្នុង​ធម្ម​វិន័យ​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​រួច​ផុត​ចាក​ទុក្ខ​ទាំងពួង ព្រោះ​កម្ចាត់​បង់​នូវ​តណ្ហា​បាន​សម្រេច ។

រឿង​តណ្ហា​នេះ​ធំធេង និង​ក្លៀវក្លា​ខ្លាំង​ណាស់ បើ​បុគ្គល​កម្ចាត់​តណ្ហា​ឱ្យ​អស់ពី​ខន្ធ​សន្តាន បាន​ដល់ត្រើយ​នៃ​ភព​បី​ហើយ គឺ​លែង​ទាមទារ​អ្វី​តទៅ​ទៀត​ហើយ ព្រោះ​ជា​ការ​សម្រេច​សិទ្ធិ​អំណាច​របស់​ខ្លួន​ដល់ទី​បំផុត មាន​ឥស្សរភាព មាន​សេរីភាព​ដ៏​មហាសាល ឈប់​ជា​ទាសៈ លោភៈ មោហៈ ជា​ខ្ញុំ​នៃ​តណ្ហា ក្នុង​វដ្តសង្សារ​តទៅ​ទៀត ។