ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូចញឹកណាស់នេះ… ស្រី​ថៃនាំមកទៀតហើយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​មន្ទីរ​ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្ត្រី​ថៃ​២​នាក់ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែមិថុនា ខណៈ​ស្ត្រី​ទាំង​២​នាក់ នាំ​គ្រឿងញៀន​ជាង​៤​គីឡូក្រាម​ឡើង​យន្តហោះ…

រាជធានី​ភ្នំពេញ ៖ នគរបាល​មន្ទីរ​ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឃាត់ខ្លួន​ស្ត្រី​ថៃ​២​នាក់ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣ ខែមិថុនា ខណៈ​ស្ត្រី​ទាំង​២​នាក់ នាំ​គ្រឿងញៀន​ជាង​៤​គីឡូក្រាម​ឡើង​យន្តហោះ ។ស្ត្រី​ថៃ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ Sornsin Ruthairat អាយុ​៣៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Tongoon Worapha អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ ។

ទាក់ទង​នឹង​ការ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ទាំង​២​នាក់​ខាងលើ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យ​ដឹង​ថា ដោយសារ​សមត្ថកិច្ច​ជំនាញ​ទទួល​បានព័ត៌មាន​ថា មាន​ជនសង្ស័យ​២​នាក់​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​កាន់​ខេត្តសៀមរាប​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ដើម្បី​មក​ជួប​មេខ្លោង​ទទួលយក​គ្រឿងញៀន​ជាង​៤​គីឡូក្រាម ក្នុង​គោលដៅ​បន្ត​ដឹក​ជញ្ជូន​តាម​ជើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ។

លោក​ឧត្តមសេនីយ៍ឯក​បន្ត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ជំនាញ​ទទួល​បាន​ព័ត៌មាន​នេះ លោក
នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជា តិ​ទទួល​ការងា រ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង
ញៀន បាន​បញ្ជា​មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឱ្យ​ចុះ​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​គយ​និង​នគរ
បាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រង់ចាំ​ក្រសោប​ជនសង្ស័យ​ដែល​បម្រុង​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​នេះ​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ចំពោះ​វត្ថុ​តាង​ដែល​បាន​ចាប់​យក​មាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ដែល​បង្កប់​ក្នុង​អាវ​រងា​ចំនួន​៣ មាន​ទម្ងន់​សរុប​ជាង​៤​គីឡូក្រាម ។ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​នាំ​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។
ជាមួយ​នេះ សមត្ថកិច្ច​ក៏​បាន​បន្ត​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ម្នាក់​ទៀត​នៅ​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ