ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កំពុង​ប្រើ​ថ្នាំ​ផ្សះ ហេតុ​អ្វី​មិន​ត្រូវ​ផឹកស្រា?

5 ឆ្នាំ មុន

ថ្នាំ​ផ្សះ និង​ស្រា​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន ដូច​ជា​មិន​រំលាយ​អាហារ វិលមុខ និង​ងងុយគេង ។ ការ​រួម​បញ្ចូល​គ្នា​រវាង​ថ្នាំ​ផ្សះ និង​ស្រា អាច​បង្កើន​ផល​ប៉ះពាល់​ទាំង​នេះ។ ថ្នាំ​ផ្សះ​មួយ​ចំនួន​ដូច​ជា…

ថ្នាំ​ផ្សះ និង​ស្រា​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន ដូច​ជា​មិន​រំលាយ​អាហារ វិលមុខ និង​ងងុយគេង ។ ការ​រួម​បញ្ចូល​គ្នា​រវាង​ថ្នាំ​ផ្សះ និង​ស្រា អាច​បង្កើន​ផល​ប៉ះពាល់​ទាំង​នេះ។ ថ្នាំ​ផ្សះ​មួយ​ចំនួន​ដូច​ជា Metronidazole, Tinidazole និង​Trimethoprim-Sulfamethoxazole​មិន​ត្រូវ​ប្រើ​ជាមួយ​ការ​ញ៉ាំ​ស្រា​នោះ​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់​បន្ថែម​ទៀត ។

ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ណាមួយ​ជាមួយនឹង​ថ្នាំ​ទាំង​នេះ​​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា ការ​ឡើង​ក្រហម​លើ​ស្បែក ឈឺក្បាល ចង្អោរ ក្អួត និង​បេះដូង​លោត​ញាប់​ពេក ។ សូម​ចង​ចាំ​ថា ថ្នាំ​ផ្តាសាយ និង​ទឹក​ខ្ពុរមាត់​មួយ​ចំនួន​ក៏​មាន​ផ្ទុក​ជាតិ​អាល់កុល​ផង​ដែរ ។ ដូច្នេះ​សូម​ពិនិត្យ​មើល​ក្រដាស​ណែនាំ​របស់​ផលិតផល និង​ចៀសវាង​ការ​ប្រើ​ផលិត​ផល​ទាំងនោះ ខណៈ​ពេល​ដែល​កំពុង​តែ​ប្រើ​ថ្នាំ​ផ្សះ ។ បើ​ទោះបីជា​ស្រា​មិន​បាន​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​ថ្នាំ​ផ្សះ​ភាគច្រើន​ក៏​ដោយ តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ថយកម្លាំង និង​ពន្យារពេល​នៃ​ការ​ជា​សះស្បើយ​ពី​ជំងឺ​របស់​អ្នក​បាន ។

ដូច្នេះ​វា​ជា​គំនិត​ដ៏​ល្អ ដើម្បី​វាង​ការ​សេព​គ្រឿង​ស្រវឹង រហូត​ដល់​អ្នក​បញ្ចប់​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ និង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ហើយ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ