អីយ៉ាស់! លេចមុខគូស្នេហ៍តារាចម្រៀង អ៊ីណូ ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោកអ៊ីណូ បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈ ក្នុងពេលអាជីពសិល្បៈកំពុងលូតលាស់ទៅមុខ ។ ទោះជាយ៉ាងណាក្តីគម្រោងរៀបការនៅមិនទាន់ច្បាស់ទេ ។…
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោកអ៊ីណូ បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈ ក្នុងពេលអាជីពសិល្បៈកំពុងលូតលាស់ទៅមុខ ។ ទោះជាយ៉ាងណាក្តីគម្រោងរៀបការនៅមិនទាន់ច្បាស់ទេ ។…
រាជធានីភ្នំពេញ ៖ តារាចម្រៀង លោកអ៊ីណូ បានបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈ ក្នុងពេលអាជីពសិល្បៈកំពុងលូតលាស់ទៅមុខ ។ ទោះជាយ៉ាងណាក្តីគម្រោងរៀបការនៅមិនទាន់ច្បាស់ទេ ។
លោកអ៊ីណូ បានទម្លាយរូបថតគូស្នេហ៍តាមហ្វេសប៊ុក ធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជន ស្របពេលដែលកេរ្តិ៍ឈ្មោះរបស់លោកកំពុងមានសន្ទុះកើនឡើង ។
ជាការកត់សម្គាល់ជាមួយរូបថតគូស្នេហ៍មួយសន្លឹកលោកអ៊ីណូ ក៏បានភ្ជាប់ជាមួយសារដ៏មានអត្ថន័យថា «Ratanak Socheata (ឈ្មោះគូស្នេហ៍របស់លោក) ដល់ពេលហើយ មានអ្វីត្រូវខ្មាសសម្រាប់ការបង្ហាញស្ត្រីម្នាក់ដែលថ្លៃថ្នូរ ជាពិសេសសមជាស្ត្រីម្នាក់នៅក្នុងជីវិត យើងមានគម្រោងថែទាំគ្នាអស់មួយជីវិត ។ ជាពិសេសជាងនេះទៅទៀតអាចមើលថែខ្ញុំពេលចាស់ទៅអស់មួយជីវិតដូចគ្នា មិនចង់បានឡើយអ្វីដែលជាភាពអស្ចារ្យទេ ចង់បានតែមួយមុខគឺការគោរពតម្លៃគ្នា ស្រឡាញ់គ្នាដោយភាពស្មោះត្រង់ ជាពិសេសផ្តល់តម្លៃឲ្យគ្រួសារគ្នាទៅវិញទៅមក ក្រមានមិនសំខាន់សម្រាប់ខ្ញុំ (អ្នកគ្រូពេទ្យ ដ៏អាក្រក់របស់បង ) »។
បន្ថែមពីការបញ្ជាក់តាមសារនោះមក លោក អុីណូ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកថា រូបលោក និងគូស្នេហ៍បានស្គាល់គ្នាជិត២ឆ្នាំហើយ ។ នាងបានបញ្ចប់ថ្នាក់បរិញាបត្ររងផ្នែកពេទ្យឆ្មប ដែលបច្ចុប្បន្ននាងកំពុងបន្តបញ្ចប់បរិញ្ញាបត្របន្ថែមទៀត ។ សព្វថ្ងៃនាងក៏កំពុងតែបម្រើការងារនៅមន្ទីពេទ្យធំនាខេត្តបាត់ដំបង។ ការដែលលោកបានដាក់ចិត្តស្រឡាញ់លើនារីម្នាក់នេះគឺដោយសារនាងជាមនុស្សសាមញ្ញម្នាក់ ហើយស្លូតបូត ថ្លៃថ្នូរ មិនមែនជាមនុស្សស៊ីវិល័យ ជាពិសេសគឺចរិតល្អតែម្តង ។
បើតាមលោកអ៊ីណូ បើទោះបីជាលោកបានលាតត្រដាងគូស្នេហ៍នាពេលនេះក៏ដោយ ប៉ុន្តែលោកនៅមិនទាន់ច្បាស់ពីពេលវេលាណាមួយដឹកដៃគ្នាចូលរោងការនៅឡើយទេ។ លោកបញ្ជាក់ថា «បញ្ហាខាងលើនេះគឺត្រូវរង់ចាំ បើសិនខ្ញុំសម្ភាសន៍ចុងខែកញ្ញានេះ ដើម្បីទៅសម្តែងនៅUSAជាប់ ពេលមកវិញទើបអាចនឹងគិតពីរឿងនេះបានហើយឆ្នាំនេះខ្ញុំក៏មានការងារច្រើនច្រើនផងដែរ» ៕
ចែករំលែកព័តមាននេះ