ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​មួយ​ចំនួន​វិ​វ​ឍ្ឍ​ខ្លួនគួរ​ឱ្យ​ចាប់អារម្មណ៍ តើ​តារា​ណាខ្លះ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង និង​តារាចម្រៀង​ខ្លះ​វិ​វ​ឍ្ឍ​ខ្លួន​ជា​អ្នកដឹកនាំ​រឿង ខ្លះ​ជា​អ្នក​ដឹក​នាំ​កម្មវិធី​សិល្បៈ ។ តាម​ការ​កត់សម្គាល់​តារា​សម្តែង តារាចម្រៀង​ទាំងនោះ​បាន​ប្រែ​ក្លាយ​ជំហាន​ការងារ​សិល្បៈ​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ តើ​តារា​ណាខ្លះ ?…

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង និង​តារាចម្រៀង​ខ្លះ​វិ​វ​ឍ្ឍ​ខ្លួន​ជា​អ្នកដឹកនាំ​រឿង ខ្លះ​ជា​អ្នក​ដឹក​នាំ​កម្មវិធី​សិល្បៈ ។ តាម​ការ​កត់សម្គាល់​តារា​សម្តែង តារាចម្រៀង​ទាំងនោះ​បាន​ប្រែ​ក្លាយ​ជំហាន​ការងារ​សិល្បៈ​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ តើ​តារា​ណាខ្លះ ?

តារា​សម្តែង​ក្នុង​ចម្រៀង​ខា​រា​អូ​ខេ​រឿង​«​ម៉ាក់ថឺង​»​អ្នក​នាង​ព្រំ រ​ដ្ឋា បាន​ក្លាយជា​ចាងហ្វាង​ផលិតកម្ម​ភី​អ​(PR)​ដែល​បាន​បើក​ដំណើរការ​ថត​យូរ​មក​ហើយ​ក្រោយ​ពេល​តារា​ស្រី​រូប​នេះ​​មានការ​យល់​ដឹង​ពី​ការ​ផលិតភាព​យន្ត ជាមួយ​បទ​ពិសោធន៍​ក្នុង​ពិភព​សិល្បៈ​យូរ​ឆ្នាំ។ ការ​ផលិតភាព​យន្ត​របស់​នាង​មានដំណើរ​រលូន​ពី​១​រឿង​ទៅ​១​រឿង ។ ស្នាដៃ​ភាព​យន្ត​របស់​អ្នក​នាង​ព្រំ រ​ដ្ឋា ភាគច្រើន​ជា​ភាពយន្ត​ភាគ​ដោយ​ក្តោប​បានការ​ចាក់​ផ្សា​ត​តាម​កញ្ចក់​ទញរ​ទស្សន៍ ល្បី​ៗ​ធ្វើ​ឱ្យ​ម្ចាស់​ស្ថានីយ​ពេញចិត្ត​រហូត​ទិញ​សាច់​រឿង​ផ្សាយ​ជា​បន្ត​បន្ទាប់ ។

អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ក្រោយ​ពេល​ចេញ​បទ​ចម្រៀង​បែប​ចង្វាក់​ប្រពៃណី​ចូល​ឆ្នាំ​មក​បាន​ដឹកនាំ​ក្រុម​សិល្បករ​មួយ​ចំនួន​សម្តែង​ជា​ចម្រៀង​ខារ៉ាអូខេ​ដោយ​រាល់​ប្រាក់​ចំណាយ​ ​គឺ​នៅ​លើ​នាង​រ៉ាប់រង​ទាំងស្រុង ។ នាង​គ្រោង​ផលិត​ចម្រៀង​និង​ថត​ចម្រៀង​បន្ត​ទៀត​បន្ទាប់​ពី​រំលេច​បាន អ្វី​ៗ​ដែល​ថ្មី បំណង​ចង់ឱ្យ​មានការ​ប្លែក​អារម្មណ៍​សម្រាប់​អ្នក​គាំទ្រ​ស្នាដៃ​នាង ។

អ្នក​នាង​ខាត់ សុ​ឃី​ម ក៏​បាន​ធ្លាប់​ចំណាយ​លុយ​ផ្ទាល់ខ្លួន​ផលិត​អឹ​ម​វី​ខារ៉ាអូខេ​ដែរ ដោយ​ចម្រៀង​នោះ​បើសិនជា​ល្អ​គឺ​ខាង​ផលិតកម្ម​ហង្ស​មាស​ជួយ​សម្រួល​បញ្ចូល​ជា​ផ្លូវការ ។ រហូត​មក​ទល់​ពេល​នេះ​ដ្បិតតែ​អ្នក​នាង​សុ​ឃី​ម​មិន​ទាន់​រំលេច​បាន​បន្ត​ទៀត​ក៏​នៅ​មិន​ទាន់​បោះបង់ ហើយ​មាន​ពេល​សម​ស្រប​នឹង​ដឹកនាំ​ក្រុម​តារា​មួយ​ចំនួន​ថត​ជា​បន្ត​ទៀត​សម្រាប់​ចម្រៀង​របស់​នាង ។

អ្នក​នាង​កែវ សុវណ្ណ​នី ដែល​ពី​មុន​ជា​តារា​សម្តែង​នោះ គេ​នឹក​ស្មាន​មិន​ដល់​ថា​បាន​ប្រែ​ក្លាយជា​អ្នកដឹកនាំ​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​មួយ​របស់​ទូរទស្សន៍​ប៉ុ​ស្ត៍​លេខ​៥ ។ អ្នក​នាង​បាន​ចំណាយពេល​ច្រើន​ពី​រៀមច្បង​នៃ​ក្រុមការងារ​ដើម្បី​ក្រេប​យក​ជំនាញ​ថ្មី​នេះ​បើ​ទោះជា​ត្រូវ​រង​ការ​លំបាក​បែប​ណា​ក្តី ។ ជាល​ទ្ឋ​ផល​ឃើញ​ថា​ជំនាញ​ថ្មី​របស់​នាង​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ ហើយ​មាន​ថ្នាក់លើ​លើក​សរសើរ​ដែល​ធ្វើ​ឱ្យ​សាមីខ្លួន​មានទឹក​ចិត្ត​ជា​​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ