ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ចំណី​មាត់​ស្ទឹង​សែន​កំពុង​រង​ការ​រំលោ.ភ​ទន្ទ្រាន​តែ​មន្ទីរ​ជំនាញ​ថា​អត់​ដឹង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន អាជ្ញាធរ​ខេត្តកំពង់ធំ និង​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​មេត្តា​ចាត់វិធានការ​ជា​បន្ទាន់ ចំពោះ​ករណី​ធ្វើ​របង​ថ្ម​រំលោភ​យក​ដី​ចំណី​ស្ទឹង​សែន​យ៉ាង​អណាធិបតេយ្យ​ពី​សំណាក់​ម្ចាស់ផ្ទះ ដោយ​ពួក​គាត់​មើលឃើញ​ពី​សកម្មភាព​រំលោភ​យក​ដី​ចំណី​ស្ទឹង​ចេះ​តែ​កើត​មាន​ឡើងជា​បន្តបន្ទាប់ ដោយ​ពុំ​មានការ​រារាំង ឬ​ក៏​ទប់ស្កាត់​ពី​មន្ទីរ​ជំនាញ​នោះ​ឡើយ…

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន អាជ្ញាធរ​ខេត្តកំពង់ធំ និង​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​មេត្តា​ចាត់វិធានការ​ជា​បន្ទាន់ ចំពោះ​ករណី​ធ្វើ​របង​ថ្ម​រំលោភ​យក​ដី​ចំណី​ស្ទឹង​សែន​យ៉ាង​អណាធិបតេយ្យ​ពី​សំណាក់​ម្ចាស់ផ្ទះ ដោយ​ពួក​គាត់​មើលឃើញ​ពី​សកម្មភាព​រំលោភ​យក​ដី​ចំណី​ស្ទឹង​ចេះ​តែ​កើត​មាន​ឡើងជា​បន្តបន្ទាប់ ដោយ​ពុំ​មានការ​រារាំង ឬ​ក៏​ទប់ស្កាត់​ពី​មន្ទីរ​ជំនាញ​នោះ​ឡើយ ។

ជាក់ស្តែង​ដូច​ជា ករណី​នៅ​ខាងកើត​ស្ពាន​កំពង់ធំ​ប្រហែល​១០០​ម៉ែត្រ​កំពុង​តែ​ធ្វើ​របង​ថ្ម រំលោភ​ចូល​មក​ក្នុង​ចំណី​ស្ទឹង​សែន ដែល​ពលរដ្ឋ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ថា បើ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​នៅ​តែ​មិន​យកចិត្ត​ទុក ដាក់ ចំពោះ​បញ្ហា​ខាងលើ​នេះ​ទេ​នោះ ហើយ​នៅ​តែ​បណ្តែតបណ្តោយ​តទៅ​ទៀត នៅ​ពេល​ណា​ដែល​គាត់​ធ្វើ​របង​ថ្ម​រំលោភ​ចូល​ក្នុង​ស្ទឹង​បាន​សម្រេច​ហើយ​នោះ​គាត់​នឹង​ចាក់​ដី ហើយ​សាងសង់​អ្វី​ក៏​បាន​នៅ​លើ​ដី​ចំណី​ស្ទឹង​នោះ ហេតុ​ដូច្នេះ​ហើយ ខណៈ​នេះ​នៅ​ពេល​កំពុង​តែ​សាងសង់​របង​ថ្ម​នោះ​នៅឡើយ ពួក​គាត់​សូម​ឲ្យ​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​ឆាប់រហ័ស ចំពោះ​ករណី​នេះ​ពាក់ព័ន្ធ និង​ករណី​ម្ចាស់ផ្ទះ​សាងសង់​សំណង់​អណាធិបតេយ្យ​រំលោភ​ចូល​ទៅ​ក្នុង​ស្ទឹង​សែន​ខាងលើ​នេះ ។

លោក​អឹ​ម សុ​ឌី​ណា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកំពង់ធំ​បាន​ប្រាប់​កោះសន្តិភាព ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ​ថា ចំពោះ​ករណី​ខាងលើ​នេះ​ លោក​អត់​បានដឹង​នោះ​ទេ​ហើយលោក និង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ឥឡូវនេះ​បាន​ព័ត៌មាន​យ៉ាងណា​នោះ​លោក និង​ប្រាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ