ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមកម្លាំង​សមត្ថកិច្ច​ដល់​ជាង​៣.០០០​នាក់ ដើម្បី​បោះ​ឆ្នោត​តំណាងរាស្ត្រ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សម្រាប់​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ដើម្បី​ពង្រឹង​ទាំង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត និង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ក្នុង​ពេល​ខាង​មុខ កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ ក្នុង​នោះ​មាន នគរបាល អាវុធហត្ថ…

ខេត្ត​ត្បូងឃ្មុំ ៖ សម្រាប់​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ដើម្បី​ពង្រឹង​ទាំង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត និង​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ក្នុង​ពេល​ខាង​មុខ កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ ក្នុង​នោះ​មាន នគរបាល អាវុធហត្ថ ទាហាន​ព្រមទាំង​ប្រជា​ការពារ​មាន​រហូត​ដល់​ទៅ​ជាង​៣.០០០​នាក់ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្នងការ​នគរបាល​ខេត្ត​ក្នុង​ពេល​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង
ស្នងការដ្ឋាន​នគរបាល​ខេត្ត​លើ​ទីតាំង​ថ្មី ។ នៅ​ក្បែរ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ មិថុនា ២០១៨
ដោយ​មាន​វត្តមាន លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន ប្រធាន​សេនាធិការដ្ឋាន​ចូលរួម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ បែន​រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​ដូច​ជា ឯកឧត្តម​លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត រូប​លោក​បាន​កោះ​ប្រជុំ​គ្រប់​បណ្តា​អធិការដ្ឋាន​ន​នគរបាល​ស្រុក​ក្រុង​ទាំង​៧ ដើម្បី​មាន​វិធានការ ដើម្បី​បែងចែក​កងកម្លាំង​ទាំង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បណ្តា​មូលដ្ឋាន​សម្រាប់​ចេញ​ការពារ​បោះ​ឆ្នោត​ពេល​ខាង​មុខ ។

ឧត្តមសេនីយ៍ទោ បែន​រ័​ត្ន​ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ការិយាល័យ​បោះ​ឆ្នោត​មាន
ចំនួន​១២៩៥​ការិយាល័យ និង​៧៧៣​ទីតាំង កងកម្លាំង​ត្រូវ​បាន​បែងចែក​ជា​២​វគ្គ ក្នុង​នោះ​មាន​វគ្គ​ឃោសនាបោះឆ្នោត​មាន​ជាង​១.០០០​នាក់ ហើយ​មក​ដល់​ថ្ងៃ​បោះ​ឆ្នោត​នឹង​បន្ថែម​កម្លាំង​កើន​ដល់​ទៅ​ជាង​៣.០០០​នាក់ ក្នុង​នោះ​មាន​កង​អន្តរាគមន៍ ពិសេស​ដែល​ទើបនឹង​បញ្ចប់​វគ្គ នឹង​ត្រូវ​បញ្ជូន​ទៅ​តាមគោលដៅ​នីមួយ​ៗ ដើម្បី​សិក្សា​ពី​ភូមិសាស្ត្រ​ឲ្យ​ស្គាល់​ច្បាស់ ការពារ​ដល់​គ្រប់​ភាគី​គណបក្ស​ន​យោ​យ​បាយ​ផង​ដែរ ។

ក្នុង​ពេលនោះ​រដូវវស្សា​ទឹកទន្លេ​មេគង្គ​បាន​ឡើង​មក​ជន់​លិច តាម​បណ្តា​ស្រុក​នានា​ជាប់​ដង​ទន្លេ ហេតុ​ដូច្នេះ​ដៃ​ម្ខាង​ទៀត ក្រៅពី​កិច្ច​ការពារ​បោះ​ឆ្នោត​នឹង​ត្រូវ​ត្រៀម​ជួយ​ដល់​ពលរដ្ឋ ដើម្បី​ជម្លៀស​មក​កាន់​ទីទួល​សុវត្ថិភាព​នានា ។ មាន​ន័យ​ថា ពេញ​១​ខែកក្កដា ២០១៨ សមត្ថកិច្ច​ត្រូវ​មមាញឹក​ក្នុង​ការ​បំពេញបេសកកម្ម​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ព្រមទាំង​កិច្ច​ការពារ​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ ធ្វើ​យ៉ាងណា​ខិតខំ​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ