ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​តាម​រកមុខ​ដូច​បូស​ទម្រាំ​តែ​ចាប់​ជន​ទាំង​2​នេះ​បាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​យ៉ាង​សកម្ម​ត្រូវ​បាន​កម្លាំង​​​​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ទំនប់ សហការ​ជាមួយនឹង​កម្លាំង​នគ​បាល ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​យក​ទៅ​សាកសួរ​។ ហេតុការណ៍​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​យ៉ាង​សកម្ម​ត្រូវ​បាន​កម្លាំង​​​​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​ទំនប់ សហការ​ជាមួយនឹង​កម្លាំង​នគ​បាល ព្រហ្មទណ្ឌ​កំរិត​ស្រាល ឃាត់ខ្លួន​យក​ទៅ​សាកសួរ​។ ហេតុការណ៍​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ចំនុច​ផ្លូវ​៤៣២ កែង​នឹង​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ឆោម វាសនា ភេទ​ប្រុស មុខ​របប​មិន​ពិត​ប្រក​ដ អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨៥ ផ្លូវ​២១៥ សង្កាត់​ផ្សារ​ដើម​.​គ ខណ្ឌទួលគោក ។ ចំណែក​ម្នាក់​ទៀត​មានឈ្មោះ ហេង ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​របប​មិន​ពិត​ប្រក​ដ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វារ ដកហូត​បាន​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR-2853 មួយ​គ្រឿង ជា​របស់​ជនសង្ស័យ និង​គ្រឿងញៀន​មួយ​កញ្ចប់​ធំ​ល្មម​មួយ​កញ្ចប់ ។

លោកនាយ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹកបាន​អោយ​ដឹង​ថា មុន​ពេល​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ស្រប​ពេល​នោះ​ដែរ​រូប​គាត់​ក៏​ទទួល​បាន​ដំណឹង​តាម​ការ​បោះដៃ​តាម​វិទ្យុទាក់ទង​របស់​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ថា​មាន​ជនសង្ស័យ​២​នាក់​ដែល​ជា​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​ដែល​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​កំពុង​តែ​ដេញ​តាម​ចាប់ ហើយ​ជនសង្ស័យ​ទាំង​កំពុង​តែ​រត់គេច​ខ្លួន​ចូល​ទៅ​ទឹកដី របស់​គាត់​ដោយ​ឮ​បែប​នេះ​កម្លាំង​របស់​គាត់​បាន​ធ្វើការ​ស្ទាក់​គ្រប់​ច្រកល្ហក​ក៏​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​ដែល​មាន​ភិនភាគ​ដូច​គេ​ប្រកាស​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ នៅ​ចំណុច​ខាងលើ​ព្រមទាំង​ឆែក​រក​ឃើញ​ថ្នាំ​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​ធំ​ល្មម​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន និង​ធ្លាប់​ធ្វើ​សកម្ម​​ភាព​កាច់​.​ក​ម៉ូតូ​យ៉ាង​សកម្មភាព ក្នុង​រាជធានី​ភ្នំពេញ​ពិតប្រាកដ​មែនហើយ​ករណី​នេះ​សមត្ថ​កិច្ច​ក៏​មាន​កាំ​មេ​រ៉ា​សុវត្ថិភាព របស់​ជនសង្ស័យ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​​ទាំងនោះ​ត្រូវ​បាន​ប្រគល់​អោយ​ខាង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​យក​ទៅ​សាកសួរ​បន្ថែម​ពីព្រោះ​ករណី​នេះ​ខាង​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ជា​អ្នក​តាម​ចាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ