ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វ៉ារថយន្តមួយគ្រឿងរ៉េចង្កូត​បោលបុក​រថយន្ត​ឈ្នួល

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៧ និង​២០៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២០៧ និង​២០៨ ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ កំពត ៣A-០៧៨៦ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ ចំណែក​អ្នកបើកបរ​គេចខ្លួន​បាត់ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ក៏​រ៉េចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​ម៉ាក​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ ភ្នំពេញ ២L-៣១៨៩ (​រថយន្តឈ្នួល​) បណ្តាល​អោយ​មនុស្ស​ក្នុង​រថយន្តឈ្នួល​រង​របួសធ្ងន់​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) និង​រង​របួសស្រាល​ម្នាក់ (​ប្រុស​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ