ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោប​បាន​មួយ​ក្រុម​នេះ មាន​ទាំង​សិស្ស​សាលា​ទៀត​ផង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ឫស្សី​កែវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ឫស្សី​កែវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ​ ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ខណៈ​ពេល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​។

 តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ​រួម​មាន ១-​ឈ្មោះ​ភួង ភក្តី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ២-​ឈ្មោះ​រឿ​ន សម្បត្តិ ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ ជា​សិស្ស​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បឹង​សា
ឡា​ង សង្កាត់​ឫស្សី​កែវ ៣-​ឈ្មោះ​ប៉ុន ចាន់​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ៤-​ឈ្មោះ​វ៉ែ ឧត្តម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​៥-​ឈ្មោះ​ទូច ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​របរ​ចុងភៅ ស្នាក់​នៅ​កើតហេតុ​។

បន្ទាប់​ពី​ឃាត់ខ្លួន​សង្ស័យ​ទាំង​៥​នាក់​ខាងលើ នគរបាល​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច​, ដាវ​សាំ​ម៉ូ​រ៉ៃ​មួយ​ដើម​, ពូថៅ​មួយ​, កាំបិត​ផ្គាក់​មួយ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

តាម​នគរបាល​បានអោយ​ដឹង​ថា ដោយ​មានការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ក្រុម​ជនសង្ស័យ​ដែល​បាន​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងទីតាំង​ផ្ទះមួយកន្លែង​ នគរបាល​ក៏បាន​ចុះ​ឆែកឆេរ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​តែ​ម្តង​។

ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​នគរបាល​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ឫ​ស្សី​កែវ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ