ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​ខឹង​ប៉ូ​លិ​ស​ចាប់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ដក​ទុយោ​សាំងដុត​ឆេះផ្អើល​​មុខ​ស្នាក់​ការ​នគរបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​បាន​ដក​ទុយោ​សាំង ហើយ​យក​ដែកកេះ​ទៅ​កេះ​ដុត បណ្តាល​អោយ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ដោយសារ​តែ​បុ​រ​ម្នាក់​នោះ​ត្រូវ​បាន​​ប៉ូ​លិ​ស​ចាប់​មិន​អោយ​បើកបរ​លើ​ផ្លូវ​ព្រះ​នរោត្តម និង​យក​មក​ធ្វើការ​ផាកពិន័យ​នោះ​។   ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​បាន​ដក​ទុយោ​សាំង ហើយ​យក​ដែកកេះ​ទៅ​កេះ​ដុត
បណ្តាល​អោយ​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់ ដោយសារ​តែ​បុ​រ​ម្នាក់​នោះ​ត្រូវ​បាន​​ប៉ូ​លិ​ស​ចាប់​មិន​អោយ​បើកបរ​លើ​ផ្លូវ​ព្រះ​នរោត្តម និង​យក​មក​ធ្វើការ​ផាកពិន័យ​នោះ​។

 

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​ស្នាក់​ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ (​ក្រោយ​វាំង​) ផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដែល​ត្រូវ​បុរស​ម្នាក់​ជា​ម្ចាស់​ដក​ទុយោ​សាំង​ដុត​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​ម៉ាក សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ឃ ៩៨៦៤-​កណ​១ ត្រូវ​បាន​ភ្លើង​ឆេះ​ផ្នែក​ម៉ាស៊ីន បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

តាម​ប្រភព​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង ត្រួ​វ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ចាប់​នាំ​យក​មក​ពី​ផ្លូវ​ព្រះ​នរោត្តម យក​មក​ទុក​ដើម្បី​ធ្វើការ​ផាកពិន័យ ខណៈ​ដែល​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​នេះ​មាន​ដឹក​ភ្ញៀវ​ចំនួន​៣​នាក់ ដែល​មាន​បុរស​ជន​បរ​ទេស​ម្នាក់ ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​ម្នាក់ រួម​ទាំង​កូន​ម្នាក់​ផង​ដែរ​។ ពេល​ដែល​កម្លាំង​នគរបាល​ចរាចរណ៍​បាន​នាំ​យក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​នោះ​មក​ទុក​នៅ​លើ​ផ្លូវ​ខាង​មុខ​ស្នាក់​ការ​ចរាចរណ៍​ផ្លូវគោក​រួច​ហើយ ភ្ញៀវ​ទាំង​៣​នាក់​ដែល​ជិះលើ​ម៉ូតូរ៉ឺម៉កកង់បីនោះ​ក៏​បាន​ចុះ​ពីលើ​រ៉ឺ​ម៉ក និង​នាំ​គ្នា​ទៅ​ឈរ​នៅ​លើ​ផ្លូវ​ម្ខាង ដើម្បី​រង់ចាំ​ជិះ​បន្តដំណើរ​ទៅ​ទៀត​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ភ្ញៀវ​ទាំង​៣​នាក់​បាន​ចុះ​ពី​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​នោះ​រួច​ហើយ គេ​ក៏​បានឃើញ​បុរស​ម្នាក់​ទំនងជា​ខឹង​នឹង​កម្លាំង​នគរបាល​ចរាចរណ៍​ចាប់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​របស់​គាត់​យក​មក ផាកពិន័យ ខណៈ​ដែល​គាត់​កំពុង​តែ​ដឹក​ភ្ញៀវ​នោះ ក៏​ស្រាប់តែ​គាត់​ដក​ទុយោ​បង្ហូរ​សាំង និង​យក​ដែកកេះ​មក​កេះ​ដុត​អោយ​ឆេះ​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

ពេល​នោះ​ក៏​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ចរាចរណ៍​នាំ​គ្នារ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​តែ​ម្តង បណ្តាលឱ្យ​​ម៉ូតូ​ត្រូវ​បាន​ភ្លើង​ឆេះ​ត្រង់​ម៉ាស៊ីន និង​តួ​អស់​មួយ​ចំនួន​ធំ​រង​ការ​ខូ​ត​ខាត​ផង​ដែរ​។ ករណី​ឆេះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​នេះ​ដែរ មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ដែល​នៅ​ទីនោះ​បាន​ប្រាប់​អោយ​ដឹង​ថា ពាក់ព័ន្ធ​​នឹង​ករណី​ឆេះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ខាងលើ​នេះ លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​ឡើយ ដោយ​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​សិន ដោយ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​នេះ​គឺ​ត្រូវ​បាន​កម្លាំង​របស់​លោក​ធ្វើការ​ចាប់​ឃាត់​យក​មក​ពី​ផ្លូវ​ព្រះ​នរោត្តម ដើម្បី​យក​មក​ធ្វើការ​ផាកពិន័យ​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ដែល​ត្រួ​វ​បាន​បុរស​ម្នាក់​ជា​ម្ចាស់​ដុត​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​អូស​យក​ទៅ​រក្សា​ទុក​នៅ​នឹង​កន្លែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ