ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​ក្នុង​ដែនទឹក​​​ស្លា.ប់​ដល់​៦០​នាក់

5 ឆ្នាំ មុន

ប្រទេស​ទុ​យ​នី​ស៊ី ​៖ ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ បាន​រាយការណ៍​នា​យប់​ថ្ងៃ​ទី​៤​ មិថុនា​ថា តុល្យការ​នៃ​ការ​លិច​នាវា​មួយ​គ្រឿង​របស់​ពួក​អន្តោប្រវេសន៍ ក្នុង​ដែនទឹក​នៃ​ឆ្នេរ​សមុទ្រ​ទុ​យ​នី​ស៊ី កាលពី​ថ្ងៃ​ទី​៣ ​មិថុនា​ អ្នក​ស្លាប់​ពេល​នេះ​ឡើង​ដល់​៦០​នាក់​។…

ប្រទេស​ទុ​យ​នី​ស៊ី ​៖ ​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ បាន​រាយការណ៍​នា​យប់​ថ្ងៃ​ទី​៤​ មិថុនា​ថា តុល្យការ​នៃ​ការ​លិច​នាវា​មួយ​គ្រឿង​របស់​ពួក​អន្តោប្រវេសន៍ ក្នុង​ដែនទឹក​នៃ​ឆ្នេរ​សមុទ្រ​ទុ​យ​នី​ស៊ី កាលពី​ថ្ងៃ​ទី​៣ ​មិថុនា​ អ្នក​ស្លាប់​ពេល​នេះ​ឡើង​ដល់​៦០​នាក់​។

នាវា​នោះ​លិច​កាលពី​យប់​ថ្ងៃ​ទី​២ ​មក​ទី​៣ ​មិថុនា​ នៅ​ជិត​ប្រជុំ​កោះ KERKENNA តំបន់​ទេស​ចរណ៍​មួយ​នា​ភាគ​ខាងត្បូង​ទុ​យ​នី​ស៊ី​។ ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៦០​នាក់ ដែល​​បញ្ជូន​ទៅ​កាន់​កន្លែង​ទុក​សព​មួយ​នៃ​មន្ទីរពេទ្យ HABIB BOURGUIBA នៃ​ទីក្រុង​ស្វាក់ ៤៨​នាក់​ជា​ជនជាតិ​ទុ​យ​នី​ស៊ី ​ហើយ​១២​នាក់​មាន​សញ្ជាតិ​ផ្សេង​ៗ​។

​ក្រសួងមហាផ្ទៃ​ទុ​យ​នី​ស៊ី ដែល​កាលពី​ថ្ងៃ​ទី​៣​ មិថុនា បាន​ប្រកាស​ថា ​ជនអន្តោប្រវេសន៍​យ៉ាង​តិច​៤៨​នាក់​ស្លាប់​ដោយ​ការ​លិច​នាវា​នេះ នា​ថ្ងៃ​ទី​៤ ​មិថុនា​ ពុំ​បាន​ផ្ដល់​តួលេខ​ថ្មី​ឡើយ​។ ​មុន​នេះ​ក្រសួង​នោះ​ធ្លាប់​គូសបញ្ជាក់​ថា មនុស្ស​៦៧​នាក់​អាច​ជួយ​សង្គ្រោះ ដោយ​​កង​ឆ្មាំ​ឆ្នេរសមុទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ