ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បះបោរ​លីប៊ី​នឹងជំរុញ​ការ​នាំ​ចេញប្រេង​វិញ​ក្រោយ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​ប្រេង​ជាច្រើន

15 ឆ្នាំ មុន

កិច្ចព្រមព្រៀង​​មួយ​ត្រូវ​បានចុះហត្ថ​លេខា​​​ជាមួយ​ប្រទេស​កាតា​ដែល​នឹង​ធ្វើ​ពាណិជ្ជ​កម្ម​ប្រហែល​ជាចាប់ពីសបា្តហ៍​ខាង​មុខនេះទៅ​នូវ​ប្រេង​​កាត​ជាច្រើន​រយ​ពាន់ធុង​ក្នុង​មួយថ្ងៃ​ពី​អណ្តូង​ប្រេង​ទាំងឡាយ​ដែលត្រួត​ត្រា​ដោយពួក​បះបោរលីប៊ី ។ ខណៈ​ដែលពួក​សម្ព័ន្ធ​មិត្ត​ជួយ​វាយប្រហារ​​​តាម​អាកាស​ពួកឧទ្ទាម​លីប៊ី បានរុល​ទាំង​មុខ​យ៉ាង​​ឆាប់រហ័ស​នៅភាគ​ខាងលិច​ប្រទេស​ដោយ​​អង្គ​ការ​នយោ​បាយ​របស់ពួកបះបោរ​​ប្រកាស​កាល​ពី​ថ្ងៃទី២៧ មីនា ​ថា ខ្លួន​​នឹង​ធ្វើការ​នាំ​ចេញ ប្រេង​ជាថ្មី​ឡើង​វិញ ។ ពួកឧទ្ទាម​វាយដណ្តើម​កាន់កាប់​អណ្តូង​ប្រេង​មួយ​ផ្នែក​របស់ប្រទេស។
លោក​អាលីតា ​ហូនី តំណាង​របស់​ពួក​បះ​បោរ​​ទទួលបន្ទុក​បញ្ហា​សេដ្ឋ​កិច្ច​ ហិរញ្ញ​វត្ថុ​ និង​ប្រេង​កាត ក្នុងសន្និសីទ​សារ​ព័ត៌​មាន​មួយនាទី​ក្រុង​បេនហ្គាហ្ស៊ី ភាគ​ខាងកើតលីប៊ី និយាយ​ថា ​យើង​ផលិត​ប្រេង​ប្រមាណ​ពី១០០.០០០​ទៅ ១៣០.០០០​ធុង​ក្នុងមួយថ្ងៃហើយ​យើង​អាច​បង្កើនដោយ​ស្រួល​នូវសង្វាក់​នេះ​រហូត​ដល់​៣០០.០០០ធុង​ក្នុង​មួយថ្ងៃ ។ លោក​អះ​អាង​​ពី​ទំនុកចិត្ត​​ចំពោះសមត្ថភាព​នៃបណ្តា​​ទីតាំង​ប្រេង​​នៅភាគ​ខាង​កើត​ដែលនៅដំណើរការ​នា​ពេលនេះ​ដោយ​គ្មានពលករ​ប​រ​ទេស​ព្រោះនិយោជិតបរ​ទេស​ជាច្រើន​ត្រូវបាន​ជម្លៀស​ចេញ​ចាប់​តាំង​ពីចាប់ផ្តើម​ការបះបោរ​ពីថ្ងៃទី១៥ កុម្ភៈ មក​ប្រឆាំង​នឹងរបប​វរ​សេនីយ៍​ឯកមូអាម៉ាកាដាហ្វី ៕