ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹងមួយឆាវទាញឈើ៣ជ្រុងវាយ​បងជីដូនមួយ​ស្លា.ប់​លើ​ដី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ក្រោយ​ពី​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​ប្អូនជីដូនមួយ​បង្កើត​វាយ​៣​ឈើ​ជ្រុង​ព្រោះ​ខឹង​ទូរស័ព្ទ​ប្រាប់​ម្តាយ ។ ហេតុ​ការ​ណ៌​ហិង្សា​ដ៏​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ។ ជន​រង​គ្រោះ​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ក្រោយ​ពី​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​ប្អូនជីដូនមួយ​បង្កើត​វាយ​៣​ឈើ​ជ្រុង​ព្រោះ​ខឹង​ទូរស័ព្ទ​ប្រាប់​ម្តាយ ។ ហេតុ​ការ​ណ៌​ហិង្សា​ដ៏​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មិថុនា ។

ជន​រង​គ្រោះ​ឈ្មោះ វ៉ា គឹ​ម​សេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​មេការ​ផ្នែក​បាញ់ថ្នាំ​ឡាន​នៅ​កន្លែង​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែក​ជន​ដៃដល់​ឈ្មោះ លៀប អាយុ​២៧​ឆ្នាំ ជា​ប្អូនជីដូនមួយ​ជន​រង​គ្រោះ និង​ធ្វើការ​ជាមួយ​គ្នា ។

ប្រភព​ថា ក្រោយ​ហេតុ​ការ​កើតឡើង​ជន​រង​គ្រោះ​បាន​គេចខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ថៃ​តាម​ប្រ​ម៉ា​ញ់​ចាប់​បាន​នៅ​ក្នុងស្រុក​មឿង ក្នុង​ខេត្ត​កើតហេតុ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ករណី​ហិង្សា​នេះ​តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Va Seanghor សរសេរ​ថា ក្រោយ​ហូប​បាយ​ព្រឹក​រួច​កំពុង​លាបថ្នាំ​ឡាន​ប្អូនជីដូនមួយ​លួច​វាយ​ប្អូន​របស់​គាត់​ឈ្មោះ វ៉ា គឹ​ម​សេង ៣​ឈើ​ជ្រុង​បណ្តាល​ឲ្យ​ស្លាប់ ។

គាត់​បញ្ជាក់​ថា មូលហេតុ​ថា​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះ​ព្រោះតែ​កន្លង​មក​ធ្លាប់​ទូរស័ព្ទ​ប្រាប់​ម្តាយ​ជនសង្ស័យ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ថៃ​យក​ត្រឡប់​វិញ​ព្រោះ​កន្លង​មក​ផឹកស៊ី​ស្រវឹង​រករឿង​បង្កជម្លោះ​គេឯង​បើ​ទុក​ខ្លាច​សមត្ថកិច្ច​ថៃ​ចាប់ ។

ម្ចាស់​ហ្វេ​ស​ប៊ុ​ក​សរសេរ​បន្ត​ថា មុន​កើតហេតុ​ជន​រង​គ្រោះ​ផឹកស៊ី​បាន​បង្ក​បញ្ហា​ដេញ​វា​ញ​ជន​រង​គ្រោះ​ម្តង​ហើយ​ប៉ុន្តែ​ជន​រង​គ្រោះ​មិន​តបត​ទេ ព្រោះ​គិត​ថា​ជា​ប្អូនជីដូនមួយ​លុះ​ព្រឹក​កើតហេតុ​ជនសង្ស័យ​ក៏​លួច​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង ។

ជួប​តាម​ទូរស័ព្ទ​មុន​នេះ​បន្តិច​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ​អះអាង​ថា សព​ជន​រង​គ្រោះ​ពេល​នេះ​កំពុង​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ដល់​ស្រុក​អារញ្ញ​ហើយ ហើយ​គាត់​នឹង​សាច់ញាតិ​កំពុង​ធ្វើ​ដំណើរ​មក​ចាំ​ទទួល​សព​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​យក​ទៅ​លំនៅ​ដ្ឋា​ន​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ