ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Umtiti ថា​នឹង​មិន​ចាក​ចេញពី Barca ឡើយព្រោះ​វា​ជា​ផ្ទះ​របស់​ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​បារាំង Samuel Umtit បាន​បង្ហើប​ប្រាប់​ក្រុម​សារព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ ថា​ការ​ចាក​ចេញពី​ក្លិប​គឺជា​រឿង​ដែល​ខ្លួន​នឹង​មិន​ជ្រើសរើស​ឡើយ ។ Umtiti…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា កីឡាករ​សញ្ជាតិ​បារាំង Samuel Umtit បាន​បង្ហើប​ប្រាប់​ក្រុម​សារព័ត៌មាន​កាលពី​ថ្ងៃ​ច័ន្ទ ថា​ការ​ចាក​ចេញពី​ក្លិប​គឺជា​រឿង​ដែល​ខ្លួន​នឹង​មិន​ជ្រើសរើស​ឡើយ ។ Umtiti បាន​ធ្វើ​ដំណើរ​ពី​បារាំង​មក​កាន់ Barcelona ដើម្បី​ធ្វើការ​ចុះ​កុងត្រា​បន្ត​រយៈពេល​៥​ឆ្នាំ​ទៀត ជាមួយនឹង​ថ្លៃ​ផ្តាច់​កុងត្រា ៥០០​លាន​ដុល្លារ ។

កីឡាករ​រូប​នេះ​បាន​និយាយ​ប្រាប់​ថា «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ក្នុង​ការ​ចុះ​កុងត្រា​បន្ត​ជាមួយនឹង Barcelona បែប​នេះ ។ តាំងពី​ថ្ងៃ​ដំបូង​ឈរ​នៅ​ទី​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​ជា​ផ្ទះ​របស់ខ្ញុំ ។ គោលបំណង​របស់ខ្ញុំ​គឺ​ត្រូវ​លេង​ជាមួយនឹង​កីឡាករ​ខ្លាំង​ផ្តាច់​គេ ក្នុង​ក្លិប​ខ្លាំង​ផ្តាច់​គេ ។ ខ្ញុំ​មិន​ទៅ​ណា​ក្រៅពី​ក្លិប​នេះ​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​លេខ​២៣​ក្នុង​ក្លិប​អ្នកមាន​បុណ្យ​ខាងលើ បាន​ចូល​មក​លេង​នៅ​ឆ្នាំ​២០១៦ ក្រោយ​ចាក​ចេញពី​ក្លិប Lyon ។ នៅ​ពេល​នេះ គេ​អាច​នៅ​បន្ត​បាន​៥​ឆ្នាំ​ទៀត មុន​នឹង​កុងត្រា​ថ្មី​ផ្សេង​ទៀត​មក​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ