ពិធីទទួល និងដង្ហែអបអរសាទរប្រតិភូកីឡា
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ដស្វាយរៀង បានរៀបចំពិធីទទួល និងដង្ហែរអបអរសាទរប្រតិភូកីឡា គ្រូបង្វឹក កីឡាករ…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ដស្វាយរៀង បានរៀបចំពិធីទទួល និងដង្ហែរអបអរសាទរប្រតិភូកីឡា គ្រូបង្វឹក កីឡាករ…
ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ដស្វាយរៀង បានរៀបចំពិធីទទួល និងដង្ហែរអបអរសាទរប្រតិភូកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីខេត្តស្វាយរៀង ដែលទើបត្រឡប់ពីការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ។
ពិធីទទួល និងដង្ហែនេះ ប្រព្រឹត្តិទៅចាប់ពីឃុំក្រោលគោ ត្រង់ចំណុចព្រំប្រទល់ខេត្តស្វាយរៀង-ព្រៃវែង រហូតដល់ក្រុងស្វាយរៀង ដោយមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមអបអរសាទរ ទទួលស្វាគមន៍ឈរជារបងអមសងខាងផ្លូវពីនិស្សិតសាកលវិទ្យាល័យស្វាយរៀង សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនស្វាយជ្រំ, វិទ្យាល័យហ៊ុនសែនចេក, សាលាបឋមសិក្សាព្រះសីហនុ និងសិស្សានុសិស្សវិទ្យាល័យស្វាយរៀងយ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា និងបានបិទបញ្ចប់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ខេត្តស្វាយរៀងបានបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួតកីឡាចំនួន១២ប្រភេទ ទទួលបានមេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស ចំនួន៣គ្រឿង មេដាយប្រាក់ចំនួន៨គ្រឿង និងមេដាយសំរឹទ្ធិចំនួន១០គ្រឿង ៕
ចែករំលែកព័តមាននេះ